ពីនេះ ពីនោះ
តើ​ពាក្យ «​ឱន​, អោន​» មួយណា​ត្រឹមត្រូវ​?
10, Mar 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន តែងតែ​សរសេរ​ពាក្យ​នេះ​ដោយ​មិន​ចាប់អារម្មណ៍​ឬ​មិនដឹងថា​មួយណា​ខុស​ឬ​ត្រូវ​ឡើយ​។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ត្រឹមត្រូវ គឺ​សរសេរ​ជា «​ឱន​» ជា​កិរិយាសព្ទ មានន័យថា ទន់​ចុះ​, បន្ទន់​ទៅមុខ​, បន្ទន់​ទៅរក​។ ឧទាហរណ៍​៖ ឱន​កាយ​ថ្វាយបង្គំ​, ឱនក្បាល​, មានចិត្ត​ឱន​ទៅរក​សុចរិត​, ស្រូវ​ឱន​។ ល​។ ចំណែក​ពាក្យ​ថា «​អត់អោន​» ក៏​មិនមែនជា​ពាក្យ​ដែល​ត្រឹមត្រូវ​នោះដែរ​។ ពាក្យ​នេះ​គឺ​ត្រូវ​សរសេរថា «​អត់ឱន​» វិញ​ទើប​ជា​ពាក្យ​ដែល​ត្រឹមត្រូវ​៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com