កីឡាជាតិ
ជាតិ
ត្បូងឃ្មុំ បន្ត​ចាញ់​ជើង​ទី​៤ ខណៈ​ព្រៃវែង សងសឹក ស្វាយរៀង​បានសម្រេច​
10, Mar 2016 , 10:33 am        
រូបភាព
ដោយ:
 
​បន្ទាប់ពី​ធ្វើការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ ឆ្នាំ​២០១៦ សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​បឋម​នៃ​សប្តាហ៍​ទី​៤ ដែលមាន​ការប្រកួត​ចំនួន​៥​គូ បានបញ្ចប់​ហើយ​កាលពី​ថ្ងៃទី​៩ ខែ​មិនា ម្សិលមិញ ដោយ​ខេត្ត​ត្បូងឃ្មុំ បន្ត​ចាញ់​ជា​លើក​ទី​៤ ខណៈ​ខេត្តព្រៃវែង សងសឹក ស្វាយរៀង បានសម្រេច​។  

 
​ខេត្ត​ត្បូងឃ្មុំ បន្ទាប់ពី​មិនដែល​ស្គាល់​ពាក្យ​ថា​ឈ្នះ​សម្រាប់​ការប្រកួត​៣​ជើង​របស់ខ្លួន​នាពេល​កន្លងមក សម្រាប់​ការបើកទ្វារ​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ កាលពី​ម្សិលមិញ ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​យុវជន​បឹងកេត​កំពង់ចាម នៅតែ​មិនអាច​កែប្រែ​មុខមាត់​ថ្មី​សម្រាប់​រដូវ​កាល​២០១៦ ដោយ​ក្រុម​នេះ​បន្ត​ចាញ់​ក្រុមយុវជន​បឹងកេត​កំពង់ចាម ១-០​។ ខណៈ​ខេត្តព្រៃវែង សងសឹក ស្វាយរៀង បានសម្រេច ៣-១ នៅលើ​ទឹកដី​របស់ខ្លួន បន្ទាប់ពី​ចាញ់​ខេត្តស្វាយរៀង​កាលពី​សប្តាហ៍​ទី​១​នៅលើ​ទឹកដី​ខេត្តស្វាយរៀង​។ 
 
​ទន្ទឹមនឹងនេះ​ក្រុម​ដែល​មិន​ស្គាល់​ពាក្យ​ថា​ឈ្នះ​ខេត្តព្រះវិហារ សម្រាប់​ការបើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ដើម្បី​សងសឹក​ក្រុម​សៀមរាប​អង្គរ​នៅតែ​បន្ត​ចាញ់​ដដែល ៤-២​។ ខណៈ​ក្រុម​អ​.​ហ ខេត្តកំពង់ធំ បាន​ត្រឹម​ស្មើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ២-២ នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ​។ ចំណែក​ខេត្តបាត់ដំបង សម្រាប់​ការបើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន ដើម្បី​សងសឹក​ខេត្តកំពង់ឆ្នាំង  ត្រូវបាន ខេត្តកំពង់ឆ្នាំង​បំបាក់​ជា​លើក​ទី​២​។ 
 
*​លទ្ធផល​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ម្សិលមិញ​
​ពូ​ល B៖
- ខេត្ត​ត្បូងឃ្មុំ ០-១ យុវជន​បឹងកេត​អង្គរ​កំពង់ចាម នៅ​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ 
- ខេត្តព្រៃវែង ៣-១ ខេត្តស្វាយរៀង នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង​
​ពូ​ល C៖
- ខេត្តព្រះវិហារ ២-៤ សៀមរាប​អង្គរ នៅ​កីឡដ្ឋាន​ខេត្តព្រះវិហារ​
- អ​.​ហ ខេត្តកំពង់ធំ ២-២ ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ​
​ពូ​ល D៖
- ខេត្តបាត់ដំបង ១-២ ខេត្តកំពង់ឆ្នាំង នៅ​កីឡដ្ឋាន​ខេត្តបាត់ដំបង​

Tag:
 Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com