ពីនេះ ពីនោះ
តើ​«​អង្គការ​លើកលែងទោស​អន្តរជាតិ»​មាន​តួនាទី​ដូចម្ដេច​?
12, Mar 2016 , 8:06 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​អង្គការ​លើកលែងទោស​អន្តរជាតិ » ដូចខាងក្រោម​៖ 
​អង្គការ​លើកលែងទោស​អន្តរជាតិ មានន័យថា ជា​អង្គការ​មួយ​ធ្វើ​យុទ្ធនាការ​អន្តរជាតិ​ក្នុងការ​គាំទ្រ​ចំពោះ​អ្នក​ទាំងឡាយណា​ដែល​ជាប់ឃុំ​ឃាំង​ដោយ​ជំនឿ​ខាង​សាសនា និង​នយោបាយ​ទូទាំង​ពិភពលោក​។


អង្គការ​នេះ​បាន​អនុវត្ត​នូវ​គោលនយោបាយ​សំខាន់ៗ​ចំនួន​បី​៖
 
​ទីមួយ​៖ ដោះលែង​អ្នកទោស​មនសិការ​
​ទី​ពីរ​៖ បញ្ឈប់​ការធ្វើ​ទារុណកម្ម​រាល​ទម្រង់​ទាំងអស់ រួមទាំង​ទោស​ប្រហារជីវិត​
​ទី​បី​៖ ស្វែងរក​យុត្តិធម៌​និង​ភាពត្រឹមត្រូវ​ក្នុងការ​កាត់សេចក្ដី​ចំពោះ​អ្នកទោសនយោបាយ​ទាំងអស់​។​
​អង្គការ​នេះ​មាន​ទីតាំង​នៅក្នុង​ក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស មាន​តំណាង​នៅ​អង្គការសហប្រជាជាតិ ហើយ​បានទទួល​ពានរង្វាន់​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៧៨​។ អង្គការ​នេះ​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​សហភាព​អឺរ៉ុប ក្រុមប្រឹក្សា​នៃ​អឺរ៉ុប អង្គការ​នៃ​រដ្ឋ​អាមេរិក និង​អង្គ​ការឯកភាព​អា​ហ្វ្រ៊ិ​ក និង​ក្នុង​ឆ្នាំ​១៩៧៧ អង្គការ​នេះ​បានទទួល​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​។​

© រក្សាសិទ្ធិដោយ thmeythmey.com