ពីនេះ ពីនោះ
តើ​ពាក្យ «​សម្ព័ន្ធ​, សម្ពន្ធ​» មួយណា​ត្រឹមត្រូវ​?
13, Mar 2016 , 8:07 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​តែងតែ​សរសេរ​ពាក្យ​នេះ​ជា «​សម្ព័ន្ធ​» មិនដែល​សរសេរ​ជា «​សម្ពន្ធ​» ឡើយ​។


 
​តាមពិត នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ គឺអាច​សរសេរ​ជា «​សម្ព័ន្ធ​» ឬ «​សម្ពន្ធ​» ក៏បាន​ដែរ​។ ពាក្យ​នេះ​ជា​នាម មានន័យថា ការចងភ្ជាប់​គ្នា​, ការតភ្ជាប់​គ្នា​, ដំណើរ​ទាក់ទង​រកគ្នា​។ 
 
​ឧទាហរណ៍​៖ មាន​សម្ពន្ធ​នឹង​គ្នា​, មានដំណើរ​ទាក់ទង​នឹង​គ្នា​។ ល​៕ 
 
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

© រក្សាសិទ្ធិដោយ thmeythmey.com