អន្តរជាតិ
បុរស​ម្នាក់​ផ្តល់​សេវា​សម្អាត​ឆ្កែ​អនាថា​ដោយ​ឥតគិតថ្លៃ មុននឹង​ស្វែងរក​ម្ចាស់​ថ្មី​ឲ្យ​វា​
13, Mar 2016 , 8:39 pm        
រូបភាព
ដោយ: ធីតា
 
 
​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក លោក Mark Imhof បានសម្រេច​ផ្លាស់ប្តូរ​ជាមួយ​របស់ខ្លួន​ដើម្បី​ស្វែងរក​អនាគត​ឲ្យ​សត្វ​ឆ្កែ​អនាថា​។ អតីត​ទីប្រឹក្សា​ផ្នែក​កិច្ចការរដ្ឋបាល​នៅ​សាកលវិទ្យាល័យ New York រូបនេះ បាន​ក្លាយជា​អ្នកជំនាញ​អាជីព​ផ្នែក​សម្អាត​សត្វ​ឆ្កែ​។​

 
​បន្ទាប់ពី​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​មួយ លោក Mark Imhof បាន​សេវាកម្ម «The Dog Guy» ដើម្បី​ជួយសង្គ្រោះ​សត្វ​ឆ្កែ និង​ឆ្មា អនាថា ដោយ​ឥតគិតថ្លៃ​។ លោក​បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​នៅក្នុង​ទីក្រុង​ញូវយ៉ក យកចិត្តទុកដាក់​លើ​ឆ្កែ និង​នាំ​វា​ដើរ​កម្សាន្ត​។ បន្ថែម​ពីលើ​នេះ លោក Mark បាន​ប្រើប្រាស់​ពេលវេលា​របស់ខ្លួន​ក្នុង​ការជួយ​ដល់​ឆ្កែ​អានា​ថា ជាពិសេស​ឆ្កែ​ចំណាស់​ក្នុងការ​ស្វែងរក​ម្ចាស់​ថ្មី​។​
 
​ដើម្បី​ឲ្យ​សត្វ​ឆ្កែ​អានា​ថា​ងាយស្រួល​ក្នុងការ​ទទួលបាន​ម្ចាស់​ថ្មី លោក Mark Imhof បានផ្តល់​សេវាកម្ម​សម្អាត កាត់​រោម ពួកវា​ឲ្យ​មាន​រូបរាង​ស្អាត និង​ទាក់ទាញ​។ បន្ទាប់មក​លោក​បង្ហោះ​រូបថត​ទាំងនោះ តាម​ហ្វេ​ស​ប៊ុ​ក (Mark The Dog Guy) និង Instagram (markthedogguy) ដើម្បី​អំពាវនាវ​រក​ម្ចាស់​ថ្មី​ឲ្យ​ពួកវា​៕
 

Tag:
 ប្លែក​
  ឆ្កែ​
© រក្សាសិទ្ធិដោយ thmeythmey.com