ព័ត៍មានសុខភាព
សុខភាព៖ អត្ថប្រយោជន៍​នៃ​ទឹក​ប៉ោម​ដែល​អ្នក​គួរ​ដឹង​
14, Mar 2016 , 7:40 am        
រូបភាព
ដោយ: ថ្មីៗ
 1១. កាត់​ការបន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​
​ទឹក​ផ្លែ​ប៉ោម​ស្រស់ៗ អាចជួយ​ការពារ​កូ​ឡេ​ស្តេ​រ៉ូ​ល មិនអោយ​ផ្តុំគ្នា​បាន នៅក្នុង​ស​សៃ​ឈាម និង ស​សៃ​អា​ទែ​បាន​។ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង ប្លា​កែ​ត​ខ្ពស់ នៅក្នុង​ស​សៃ​អា​ទែ គឺជា​មូលហេតុ​ដ៏​ចំបង​មួយ ដែល​បណ្តាលអោយ​យើង មាន​ជំងឺ​បេះដូង​បាន​។ ជាមួយនឹង​ការផឹក​ទឹក​ផ្លែ​ប៉ោម​ជាប្រចាំ​នេះ វា​អាចជួយ អ្នក ក្នុងការ​កាត់បន្ថយ​បាន នូវ​ឱកាស​នៃ​ការកើត​មាននូវ​ជំងឺ​បេះដូង​។​

 
២. ជា​អ្នក​ជួយ​សម្អាត​សារពាង្គកាយ និង ជម្រុញ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​មានដំណើរ​ការល្អប្រសើរ​
​ទឹក​ផ្លែ​ប៉ោម (​ជាពិសេស​ទឹក​ផ្លែ​ប៉ោម​កិន​ស្រស់ៗ ) អាចជួយ​ក្នុង ការសម្អាត​ថ្លើម និង តម្រងនោម​បាន ពី សារជាតិ​ពុល​ផ្សេងៗ ។ ដូច្នេះ ជា​លទ្ធផល អ្នកនឹង​ទទួលបាន​នូវ​អ្នក​សម្អាត សិរី​រះ​ដ៏​ល្អ​មួយ និង ទទួលបាន ផងដែរ​នូវ ការ ការពារ​ប្រឆាំង​បាន​ទៅនឹង​ជំងឺថ្លើម និង ជំងឺ​តម្រងនោម​។​
 
៣. ទឹក​ផ្លែ​ប៉ោម​គឺ​ល្អ​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់ 
​អត្ថប្រយោជន៍​នៃ​ទឹក​ផ្លែ​ប៉ោម ចំពោះ​សុខភាព គឺ​ត្រូវ​បានទទួល​ការគាំទ្រ ជាខ្លាំង​ពី​សំណាក់​អ្នក ដែល​យក ចិត្ត​ទុកដាក់​ចំពោះ​ទម្ងន់​រាងកាយ​។ សារជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល និង កាឡូរី គឺជា​មូលហេតុ​ដ៏​ចំបង​ពីរ​យ៉ាង ដែល​អាច​បណ្តាល អោយ​យើង​កើន​ទម្ងន់​បាន​។ ទឹក​ផ្លែ​ប៉ម គឺ​មិនមាន​ផ្ទុក​នូវ ជាតិ​កាឡូរី និង ខ្លាញ់​នោះទេ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​អាចជួយ​ការពារ​អ្នក​បាន​ពី កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​ផងដែរ ។​
 
៤. ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ថាមពល​
​ទឹក​ផ្លែ​ប៉ោម គឺមាន​ផ្ទុក​ទៅដោយ សារជាតិ​វីតាមីន​ផ្សេងគ្នា​ជាច្រើន មានដូចជា វីតាមីន A,C, E, K, B1, B2, B6  និង  Folate ដូច្នេះ​វា​គឺជា​ប្រភព​ដ៏​ប្រសើរ​បំផុត នៃ​ថាមពល​។ ជា​លទ្ធផល វា​គឺជា​ភេ​ស​ជ្ជះ​ដ៏​សាក​សម ក្នុងការ​ទទួលទាន ដើម្បី​ជួយ​អោយ​អ្នក ទទួលបាន​នូវ​ថាមពល​គ្រប់គ្រាន់​មកវិញ បន្ទាប់ពី​អ្នក​បានធ្វើ លំ​ហាត់ប្រាណ​រាងកាយ​រួច ។​
 
៥. កាត់បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺផ្លូវចិត្ត​
​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន បាន​បង្ហាញថា ទឹក​ផ្លែ​ប៉ម​ស្រស់ អាចជួយ​បន្ទាប​នូវ កម្រិត​នៃ​ការ​ប្រឈម នឹង​ជំងឺផ្លូវចិត្ត ចំពោះ​មនុស្ស​ចាស់​។ ទឹក​ប៉ោម គឺ​ត្រូវបាន​គេ​ជឿថា វា​អាចជួយ​អោយ​ដំណើរការ​នៃ​ភាព ចាស់​វ័យ​របស់​ខួរក្បាល​មាន​ភាពយឺតយ៉ាវ និង ជួយ​អោយ​វា​ចងចាំ​បានល្អ ក្នុង​រយៈពេល​យូរ ជាង​នេះ ។​
 
៦. ជួយ​ធ្វើអោយ​ការមើលឃើញ និង សុខភាព​របស់​ភ្នែក​ល្អប្រសើរ​ជាង​មុន​
​ទឹក​ផ្លែ​ប៉ោម​ស្រស់ ក៏មាន​ផ្ទុក​ផងដែរ នូវ​សារជាតិ​វីតាមីន A ដែល​ល្អ សម្រាប់​សុខភាព​ភ្នែក​របស់ យើង​ម្នាក់ៗ ។ វីតាមីន A អាចជួយ​ការពារ​ភ្នែក​របស់​អ្នក បាន​ពី​ជំងឺ​ភ្នែក និង ជួយ​រក្សា​អោយ​វា​នៅតែ មាន​ភាពភ្លឺស្វាង​ល្អជា​និច្ច ។​
 
​ដូចដែល​បាន​រៀបរាប់​ពី​ខាងលើនេះ យើង​ឃើញ​ហើយ​ថា ទឹក​ប៉ម​ក៏មាន​អត្ថប្រយោជន៍​មិន​ចាញ់ ផ្លែឈើ ផ្សេងៗ​ទៀត​នោះទេ ដូច្នេះហើយ អ្នក​គួរ​ធ្វើការ​ពិចារណា​ជ្រើស​រើសយក​វា​មក ទទួលទាន​ជាប្រចាំ​ថ្ងៃ ដើម្បី​សុខភាព​របស់​យើង​ម្នាក់ៗ ៕
  ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com