ពីនេះ ពីនោះ
តើ «​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ ?
15, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​នៃ​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ «​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​» ដូចខាងក្រោម​៖ 
​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ គឺជា​និន្នាការ​នយោបាយ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍ​មួយចំនួន​ដែល​ប្រកាសថា មិន​ចូលក្នុង​ប្លុក​នយោបាយ​ណាមួយ​។



ចលនា​នេះ​ត្រូវបាន​បង្កើតជា​ផ្លូវការ​នៅ​ទីក្រុង បែ​ល​ក្រា​ដ (Belgrade) នៅ​ឆ្នាំ​១៩៦១ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​យូ​ហ្គោ​ស្លា​វី  Sosip Broz Tito នាយករដ្ឋមន្ត្រី​ឥណ្ឌា Jawaharlal Nehru ប្រធានាធិបតី​អេ​ហ្ស៊ី​ប Gama lAbdel Nasserប្រធានាធិបតី​ហ្កា​ណា Kwame Nkrumah ប្រធានាធិបតី​ឥណ្ឌូណេស៊ី Achmed Sukarno និង​អធិរាជ​អេ​ត្យូ​ពី HaileSelassie​។

ចលនា​នេះ​មាន​គោលបំណង​ធានា ឯករាជ្យ​ជាតិ អធិបតេយ្យ បូរណភាព​ទឹកដី និង​សន្តិសុខ​នៃ​បណ្ដា​រដ្ឋ​ជា​សមាជិក​ក្នុង​ការតស៊ូ ប្រឆាំង​ចក្រពត្តិនិយម អាណានិគមនិយម អាណានិគមនិយម​បែប​ថ្មី ការប្រកាន់​ពូជសាសន៍​និយម និង​រាល់​ទម្រង់​នៃ​ការឈ្លានពាន ការកាន់កាប់ ការគ្រប់គ្រង ការជ្រៀតជ្រែក​ឬ​អនុត្តរភាព​ក៏ដូចជា​ការប្រឆាំង​នឹង​មហាអំណាច​និង​ប្លុក​នយោបាយ​។​

© រក្សាសិទ្ធិដោយ thmeythmey.com