ពីនេះ ពីនោះ
តើ​ពាក្យ «​សុទិដ្ឋិនិយម និង ទុទ្ទិដ្ឋិនិយម​» ខុសគ្នា​ដូចម្ដេច​
15, Mar 2016 , 11:22 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ ពាក្យ​ទាំងពីរ​នេះ​ដូចខាងក្រោម​៖
​ពាក្យ «​សុទិដ្ឋិនិយម​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ការនិយម​ចំពោះ​សុ​ទិដ្ឋិ​, ការនិយម​ដោយ​ទិដ្ឋិ​ត្រូវ​, ការចូល​ចិត្ត ឬ ការយល់ឃើញថា របស់​អ្វី​ក្នុង​លោក​សុទ្ធតែ​ល្អ​, សុទ្ធតែ​ប្រសើរ សុខ​ស្រួល​។ ឧទាហរណ៍​៖ បុគ្គល​ប្រកបដោយ​សុទិដ្ឋិនិយម​។ ល​។


 
​ពាក្យ «​ទុទ្ទិដ្ឋិនិយម​» ថ្នាក់​ពាក្យ​ជា​នាម មានន័យថា និយម​ចំពោះ​ទុ​ទ្ទិដ្ឋិ​, សេចក្តី​ចូលចិត្ត​ក្នុង​ទ្រឹស្តី​ថា​អាក្រក់​, សេចក្តី​ប្រកាន់ខ្ជាប់​ក្នុង​ទ្រឹស្តី​ថា​លំបាក​, ការយល់ឃើញថា​របស់​អ្វី​ទាំងអស់​ក្នុង​លោក​សុទ្ធតែ​មិនល្អ​, សុទ្ធតែ​ប្រកបដោយ​ទុក្ខលំបាក​។ ឧទាហរណ៍​៖ មនុស្ស​ប្រកាន់​ទុទ្ទិដ្ឋិនិយម​, លះបង់​ចោល​នូវ​ទុទ្ទិដ្ឋិនិយម​។ 
 
​ប៉ុន្តែ មនុស្ស​ដែល​យល់​ឃើញតែ​អំពី​ទុទ្ទិដ្ឋិនិយម មិនមែន​មានន័យថា បុគ្គល​នោះ​ជា​មនុស្ស​អាក្រក់​នោះទេ គ្រាន់តែ​នៅក្នុង​គោលការណ៍​នៃ​ការគិត​របស់​បុគ្គល​នោះ មើលឃើញ​អ្វីៗ​គ្រប់យ៉ាង​សុទ្ធតែ​ផ្ដើមចេញពី​ចំណុច​អវិជ្ជមាន ចំណុច​មិនល្អ​។​
 
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

© រក្សាសិទ្ធិដោយ thmeythmey.com