ពីនេះ ពីនោះ
តើ «​គោលការណ៍​មិន​ជ្រៀតជ្រែក​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ ?
16, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​នៃ​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ «​គោលការណ៍​មិន​ជ្រៀតជ្រែក​» ដូចខាងក្រោម​៖



​គោលការណ៍​មិន​ជ្រៀតជ្រែក មានន័យថា ជាគោលការណ៍​ទូត ដែល​មិន​អនុញ្ញាត​ឲ្យ​រដ្ឋ​មួយ​មាន​សិទ្ធិ​ធ្វើ​អន្តរាគមន៍ នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​មួយទៀត ទាំង​ផ្នែក​នយោបាយ យោធា សេដ្ឋកិច្ច បច្ចេកទេស និង​វប្បធម៌​។​ល​។​

​ឧទាហរណ៍ នៅ​ឆ្នាំ​១៩៧៥ គោលការណ៍​មួយ​នៃ​សេចក្ដីថ្លែងការណ៍​នៅ​ហែល​ស៊ិន​គី បានអនុញ្ញាត​ឲ្យ​សហភាពសូវៀត​ប្រកាស​ថ្កោលទោស បស្ចិមប្រទេស​ដែល​គាំទ្រ​អ្នកប្រឆាំង​ឬ​អ្នក​រត់ចោលជួរ​ពី​ប្រទេស​កុម្មុយនីស្ដ​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com