អន្តរជាតិ
វិហារ​អ៊ីស្លាម MASJID PUTRA ទាក់ទាញ​ទេសចរ នៅ PUTRAJAYA ម៉ាឡេស៊ី​
15, Mar 2016 , 7:39 pm        
រូបភាព
ដោយ:
​គូ​ឡា​ឡាំ​ពួ​-​ម៉ាឡេស៊ី​៖ ព្រះវិហារ​អ៊ីស្លាម MASJID PUTRA កំពុង​រួមចំណែក​ទាក់​ទាញ​ភ្ញៀវទេសចរ​ដែល​បានមក​កម្សាន្ត​នៅ​ម៉ាឡេស៊ី​។ សំណង់​ព្រះវិហារ​ពណ៌​ផ្កាឈូក និង​ក្បាច់រចនា​យ៉ាង​ស្រស់ស្អាត បាន​ទាក់ចិត្ត​ភ្ញៀវទេសចរ​ឲ្យ​ថតរូប​ភ្ជាប់​និស្ស័យ និង​ទុកជា​អនុស្សាវរីយ៍ ក្រោយ​ពេលដែល​ពួកគេ​បាន​ឈាន​ជើង​ចូល​មកដល់​។ MASJID PUTRA គឺជា​វិហារ​ដ៏​សំខាន់​មួយ​សម្រាប់​សាសនិក​អ៊ីស្លាម នៅក្នុង​ប្រទេស​ម៉ា​ឡា​ស៊ី​។ វិហារ​នេះ ជា​កន្លែង​អធិដ្ឋាន និង​ជា​កន្លែង​សិក្សា​ផងដែរ សម្រាប់​សាសនា​អ៊ីស្លាម ហើយ​សាល​ទាំងមូល​អាច​ផ្ទុក​អ្នក​ថ្វាយបង្គំ​បាន​ចំនួន ១៥០០០​នាក់​។​



​ដើម្បី​អាច​ចូលទៅ​ផ្តិត​យក​រូបភាព​នៅក្នុង​សាល​នេះ​បាន ភ្ញៀវទេសចរ​ជា​បុរស​ត្រូវ​ដោះ​ស្បែកជើង និង​តម្រង់​ជួរ​យ៉ាង​ត្រឹមត្រូវ​។ ចំណែកឯ​ភ្ញៀវទេសចរ​ជា​ស្ត្រី​ដែល​គ្មាន​ស្បៃ​គ្រប​ក្បាល​វិញ អាជ្ញាធរ​នៅ​ទីនោះ តម្រូវ​ឲ្យ​ពាក់​អាវធំ​ពណ៌​ផ្កាឈូក ដោយ​ទុក​តែ​រង្វង់​មុខ​។ MASJID PUTRA ត្រូវបាន​សាងសង់ឡើង​នៅ​ឆ្នាំ​១៩៩៧ និង​បានបញ្ចប់​នៅ​រយៈពេល​ពីរ​ឆ្នាំ​ក្រោយមក​។ វិហារ​ពណ៌​ផ្កាឈូក​នេះ មាន​ទីតាំង​ស្ថិត​នៅជាប់​នឹង​ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែលមាន​ឈ្មោះថា (Perdana Putra) និង​នៅជាប់​បឹង Putrajaya ដែល​មនុស្ស​ជា​អ្នក​បង្កើតឡើង នៅក្នុង​តំបន់ PUTRAJAYA ក្បែរ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។

​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​នៅ​ព្រះវិហារ​អ៊ីស្លាម MASJID PUTRA ក្នុង​តំបន់ PUTRAJAYA ប្រទេស​ម៉ាឡេស៊ី ដែល​សារព័ត៌មាន​ថ្មីៗ​បាន​ផ្តិត​យក​រូបភាព​ដោយផ្ទាល់​ពី​ទីនោះ សូម​ទស្សនា​ដូចតទៅ​៖


































































Tag:
 ទេសចរណ៍​
  វិហារ​អ៊ីស្លាម​
  MASJID PUTRA
  PUTRAJAYA
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com