ព័ត៍មានសុខភាព
សុខភាព៖ បច្ចេកទេស​ផឹក​តែ ដែល​ត្រឹមត្រូវ និង​ផ្តល់​ប្រយោជន៍​ច្រើន​
25, Jun 2017 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ញ៉ាំ​តែ ពិតជា​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ចំពោះ​សុខភាព ប៉ុន្តែ ទាល់តែ​អ្នក ចេះ​វិធី​ផឹក និង​បច្ចេកទេស​ក្នុងការ​ឆុង​ផងដែរ​។ តែ អាចជួយ​សម្រក​ទម្ងន់ ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ថ្លា កម្ចាត់​ជាតិពុល និង​បំពេញ​ជាតិ​ទឹក​។​


 
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក អំពី​វិធី​ញ៉ាំ​តែ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ និង​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ ដែល​អ្នក​មិន​ធ្លាប់​បានដឹង ៖
 
១. ផឹក​តែ​ក្តៅៗ​
​តែ មាន​រសជាតិ​ឆ្ងាញ់ និង​ផ្តល់​ប្រយោជន៍​ច្រើន ភ្លាមៗ​បន្ទាប់ពី​ឆុង​រួច ប៉ុន្តែ សារធាតុចិញ្ចឹម និង​សារៈប្រយោជន៍​របស់​វា នឹង​ធ្លាក់ចុះ ពេល​ទុក​កាន់តែ​យូរ​។​
 
២. កុំ​ផឹក​តែ​ខ្លាំងពេក​
​ទោះបីជា​តែ ផ្តល់​សារៈប្រយោជន៍​ច្រើន ចំពោះ​សុខភាព​ក៏ពិតមែន ប៉ុន្តែ ការទទួល​ទាន​តែ​ខ្លាំង ឬ​ច្រើនពេក អាចធ្វើ​ឲ្យ​ក្រពះ​អ្នកមាន​បញ្ហា និង​គេង​មិន​លក់​ជាដើម​។ ជាទូទៅ អ្នក​អាចដាក់​តែ​ចំនួន ៤ ក្រាម​ទៅក្នុង​ទឹក​ក្តៅ ២៥០ មី​លី​លីត្រ ដើម្បី​ឆុងតែ ១ ពែង​។ អ្នក​មិនត្រូវ​ញ៉ាំ​តែ លើសពី ១២ ទៅ ១៥ ក្រាម​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៣. ពេលវេលា ដែល​ល្អ​បំផុត ដើម្បី​ញ៉ាំ​តែ គឺ​ចន្លោះ​អាហារ​
​កុំ​ផឹក​តែ មុន និង​ក្រោយ​ញ៉ាំ​អាហារ​ភ្លាមៗ ពីព្រោះ វា​អាចធ្វើ​ឲ្យ​ក្រពះ​អ្នកមាន​បញ្ហា លែង​ឃ្លាន​អាហារ និង​ពិបាក​រំលាយ​អាហារ​។​
 
៤. កុំ​ផឹក​តែ លាយ​ជាមួយ​ថ្នាំ​
​តែ មាន​ផ្ទុក​សារធាតុ Tannin ជាច្រើន ដែល​វា​អាចមាន​ប្រតិកម្ម ជាមួយនឹង​ថ្នាំពេទ្យ​។ អ្នក​អាច​ផឹក​តែ ក្រោយ​ញ៉ាំ​ថ្នាំ​បាន​ពីរ​បី​ម៉ោង​។​
 
៥. តែ​បៃតង ជា​ជម្រើស​ដ៏​ល្អ សម្រាប់​បុគ្គលិក​ការិយាល័យ​
​តែ​បៃតង មាន​សារធាតុ catechins ដែល​ជួយ​ការពារ ជាតិ​វិទ្យុសកម្ម​របស់​កុំព្យូទ័រ ផ្តល់​សំណើម​ដល់​រាងកាយ ហើយ​ធ្វើ​ឲ្យ​អ្នក​ស្រស់ថ្លា និង​រហ័សរហួន​៕
  ​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com