អន្តរជាតិ
ផ្ទះ​បុរាណ​ម៉ាឡេស៊ី ទាក់ទាញ​ទេសចរ​នៅ​រដ្ឋ​ម៉ា​ឡា​កា​
16, Mar 2016 , 9:59 am        
រូបភាព
ដោយ:
 
 
​ម៉ា​ឡា​កា​-​ម៉ាឡេស៊ី​៖ នៅ China Town ក្នុង​រដ្ឋ​ម៉ា​ឡា​កា ប្រ​ទេ​ម៉ាឡេស៊ី ផ្ទះ​ឈើ​បុរាណ​ម៉ាឡេស៊ី​មួយ​ខ្នង​ត្រូវបាន​គេ​សាងសង់​ឡើងជា​តំណាង​ដើម្បី​បង្ហាញ​ឲ្យ​ភ្ញៀវទេសចរ​ទស្សនា​។ ភ្ញៀវ​ទេចរ​ដែល​មក​កម្សាន្ត​នៅក្នុង​រដ្ឋ​ដ៏​ចំណាស់​មួយ​នេះ តែងតែ​ថតរូប​ទុកជា​អនុស្សាវរីយ៍ និង​សិក្សា​ស្វែងយល់​ពី​ផ្ទះ​បុរាណ​នេះ​។ រចនាប័ទ្ម និង​រូបរាង​ផ្ទះ​បុរាណ​ម៉ាឡេស៊ី​ ស្រដៀង​គ្នា​នឹង​ផ្ទះកន្តាំង​បុរាណ​របស់​ខ្មែរ​ដែរ​។  បើតាម​លោក Eddie Chok ភ្នាក់ងារ​ទេសចរ​រប​ស់​ម៉ាឡេស៊ី ឲ្យ​ដឹងថា តាម​ជំនឿ​ពី​បុរាណ នៅពេល​សាងសង់​ផ្ទះ​នេះ ម្ចាស់ផ្ទះ​តែង​ដាក់​យ័ន ឬ​មាសសន្លឹក​នៅតាម​សសរ​ដើម្បី​សុំ​ក្តី​សុខ​ផងដែរ​។​

 
​សូម​ទស្សនា​រូបភាព ផ្ទះ​បុរាណ​របស់​ម៉ាឡេស៊ី និង​ទិដ្ឋភាព​មួយចំនួន​នៅ China Town ក្នុង​រដ្ឋ​ម៉ា​ឡា​កា ដែលជា​រដ្ឋ​ទី​១ របស់​ម៉ាឡេស៊ី ដូចតទៅ​៖

Tag:
 ទេសចរណ៍​
  ផ្ទះ​បុរាណ​ម៉ាឡេស៊ី​
  ម៉ា​ឡា​កា​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com