កីឡាជាតិ
ជាតិ
លោក ហ៊ុន សាមុត និង​លោក ប៉ុន សុខ ជាប់​ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ FFC
16, Mar 2016 , 10:59 am        
រូបភាព
ដោយ:
 
​លោក ហ៊ុន សាមុត និង​លោក ប៉ុន សុខ ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) សម្រាប់​អណ​ត្តិ ២០១៦-២០២០ នា​មហាសន្និបាត​លើក​ទី​១០​របស់ FFC នៅ​សណ្ឋាគារ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

 
​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលបាន​ការគាំទ្រ​២៥​សំឡេង ដើម្បី​បន្ត​អណ​ត្តិ​៤​ឆ្នាំ​បន្ថែមទៀត ខណៈ​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បានការ​គាំទ្រ​២៤​សំឡេង ដើម្បី​ជំនួស​លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
  
​បេក្ខជន​ផ្សេងទៀត ដែល​បាន​ចូលរួម​ឈរឈ្មោះ​សម្រាប់​តំណែង​ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ FFC រួមមាន លោក ស៊ា​ង សុវណ្ណ លោក ខូវ ឆាយ លោក សៅ សុវណ្ណ លោក ស្រេង សេង លោក លឹម សុភាព លោក កា វចនា និង​លោក កៅ រិ​ទ្ធ​៕
 

Tag:
 បាល់ទាត់​
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com