ពីនេះ ពីនោះ
«​ខែមីនា​» មកពី​ពាក្យ​ថា «​ខែ​មីន​» ហេតុនេះ​មិនត្រូវ​សរសេរថា​«​មិនា​»​ទេ​
17, Mar 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ចំពោះ​ខែ​ទី​៣ ក្នុងចំណោម​ខែ​ទាំង​១២ នៅមាន​សាធារណជន​មួយចំនួនធំ​នាំគ្នា​សរសេរថា​ខែ​«​មិនា​»  ដោយ​សរសេរ​ទៅតាម​សូរ សម្លេង​អាន​ជា​ភាសារ​ខ្មែរ​។ ប៉ុន្តែ​ចំពោះ​ខែ​ទី​៣​ក្នុងចំណោម​ខែ​ទាំង​១២​នេះ គឺ​ចាំបាច់​ត្រូវ​សរសេរថា​ខែ​«​មីនា​»​វិញ​ទើប​ត្រឹមត្រូវ​។



​មូលហេតុ ដោយសារ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ការសរសេរ​ថា​ខែ​«​មីនា​» នេះ​ព្រោះ​ពាក្យ​នេះ​មាន​ប្រភព​មកពី​ពាក្យ​ថា​«​មីន​» មាន​ថ្នាក់​ពាក្យ​ជានា​ម ជា​(​សំ​.)​ផង និង​ជា​(​បា​.)​ផង ហើយ​មានន័យថា ឈ្មោះ​ខែ​ទី​១២​នៃ​សុរិយគតិ​, មាន​៣១​ថ្ងៃ ដោយ​ត្រូវ​គ្នា​នឹង​ខែ​ម៉ា​រ្ស​(​ខែ​ទី​៣)​ដែល​បារាំងសែស​ហៅថា ខែ​មីន​(​ហៅថា មីនរាសី ក៏បាន​)​។ ចំណែក​សព្វថ្ងៃ គេ​ប្រើ​ជា មីនា ហើយ​ជា​ខែ​ទី​៣ ក្នុងចំណោម​ខែ​ទាំង​១២​។ (​តាម​សំឡេង​អក្សរ​ខ្មែរ ត្រូវ​អាន​ថា មីនា ប៉ុន្តែ​ទម្លាប់​ទាញ​ឲ្យ​អាន​ថា មី​ន៉ា ក៏​ក្លាយ​ទី​ជា អញ្ញត្រសព្ទ​)​។​

 [​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com