អន្តរជាតិ
Ronaldo ចូល​ផឹក​តែ​៣​ពែង ប៉ុន្តែ​មាន​អ្នក​សុំ​ថត​១០៩​ដង​
16, Mar 2016 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ជីវិត​របស់​តារាបាល់ទាត់​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo ប្រហែលជា​មិនបាន​សុខ​ស្ងប់​នៅឡើយ នៅពេលដែល​រូបគេ​បង្ហាញខ្លួន​នៅ​ទីសាធារណៈ​។ តាមរយៈ​ឃ្លី​ប​វីដេអូ​មួយ ខ្សែប្រយុទ្ធ​ក្លិប Real Madrid រូបនេះ បាន​ចូល​ផឹក​តែ​នៅ​ហាង​មួយ​ជាមួយ​មិត្តភក្តិ​ម្នាក់​។ មិនទាន់​បានដឹង​ពី​រសជាតិ​តែ​ផង Ronaldo ត្រូវបាន​មនុស្ស​រោម​ជុំជិត ហើយ​សុំ​ថតរូប ជាពិសេស Selfie ជា​បន្តបន្ទាប់​។​



​ក្នុង​រយៈពេល​ប្រមាណ​៣០​នាទី Ronaldo ឬ CR7 មានការ​សុំ​ថតរូប​រហូតដល់​ទៅ​១០៩​ដង ខណៈ​រូបគេ​ផឹក​តែ​បានតែ​២​ទៅ​៣​ពែង នៅ​ហាង​មួយ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ត​។ ភាពល្បីល្បាញ​របស់​តារាបាល់ទាត់​រូបនេះ បានធ្វើ​ឲ្យ​ជីវិត​របស់គេ​រវល់​ជាប្រចាំ បើទោះបីជា​ពាក់​កាស​ត្រចៀក​ក៏ដោយ ក៏​នៅតែមាន​អ្នក​តាម​សុំ​ថតរូប​ជានិច្ច​។​

​ទស្សនា​វីដេអូ ដូចខាងក្រោម​៖




Tag:
 ប្លែកៗ​
© រក្សាសិទ្ធិដោយ thmeythmey.com