ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្តល់​កម្ចី​និង​ជំនួយ​ជាង​១២​ម៉ឺន​លាន​យ៉េន​ឲ្យ​កម្ពុជា​អភិវឌ្ឍន៍​ផ្លូវ ស្ពាន និង​សម្អាត​មីន​
16, Mar 2016 , 9:39 pm        
រូបភាព
​លោក ហោ ណាំហុង​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក យូ​ជិ គូ​ម៉ា​ម៉ា​រុ​(Yuji KUMAMARU) ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តីពី ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន​ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ជាង​១២​ម៉ឺន​លាន​យ៉េន សម្រាប់​អភិវឌ្ឍន៍​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសំអាត​មីន​នៅ​កម្ពុជា​។



​បើ​ផ្អែក​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ពិធី​ចុះហត្ថលេខា​នេះ នឹង​ប្រ​ព្រិ​ត្ត​ទៅ​នៅ​ម៉ោង​៤​រសៀល ថ្ងៃទី​ទី ២១​ខែមីនា​ខាងមុខ ក្រោម​អធិបតី​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។

​បើតាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល ហិរញ្ញប្បទាន​ឥត​សំណង​ដែលមាន​ទឹកប្រាក់​ចំនួន​៤,៧១៥​លាន​យ៉េន នឹង​ត្រូវយក​ត្រូវ​អនុវត្តន៍​សម្រាប់​គម្រោង​ចំនួន​២ គឺ​គម្រោង​ទី​១ ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ស្ពាន​ជ្រោយចង្វារ​កម្ពុជា​-​ជប៉ុន ដែលមាន​ទឹកប្រាក់​ចំនួន ៣,៣៤៣​លាន​យ៉េន និង​គម្រោង​ទី​២ ជំនួយ​សម្ភារ​បច្ចេកទេស​បោសសំអាត​មីន​ដំណាក់កាល​ទី​៧ ដែលមាន​ទឹកប្រាក់​ចំនួន​១,៣៧២​លាន​យ៉េន​។

​ឥណទាន​សម្បទាន ដែលមាន​ទឹកប្រាក់​ចំនួន​១៧,២៩៨​លាន​យ៉េន នឹងត្រូវ​ប្រើប្រាស់​សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​៥ «​កំណាត់​ផ្លូវ​ព្រែក​ក្តាម ដល់​ធ្លា​ម្អម​»​ដំណាក់កាល​ទី​២ ៕


Tag:
 កម្ពុជា​-​ជប៉ុន​
  ជំនួយ​
  ​កម្ចី​
© រក្សាសិទ្ធិដោយ thmeythmey.com