ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែនថា «ផេះ»ឲ្យទ្រង់ រណឫទ្ធិ ហើយប្រកាសមិន​​ដក​តំណែង​មន្រ្តី​តាម​លោក ញឹក ប៊ុនឆៃ
17, Mar 2016 , 9:18 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំអកឲ្យ​ សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ ថា គ្រាន់​ដឹកនាំ​​គណបក្ស​រាជានិយម​​ហ៊្វុនស៊ិនប៉ិចមិន​កើត​ផង​ ហើយ​អួតខ្លួន​​ឯង​ថា ជាអ្នក​ការពារ ជាអ្នក​លើក​ស្ទួយ​រាជានិយម​ ។ ជាង​នេះ​ទៅទៀត​ប្រមុខ​រដ្ឋាភិបាល​រូបនេះ ក៏និយាយថា «ផេះ» បន្តុះបង្អាប់​ទ្រង់ រណឫទ្ធិ ដែរ។



ជាមួយ​នឹង​ការបង្អាប់​សម្តេចក្រុមព្រះ​បែបនេះ ក្នុងពិធី​ចែកសញ្ញា​បត្រដល់​និស្សិត​នៅសកលវិទ្យាល័យន័រតុន ព្រឹក​នេះ សម្តេច ហ៊ុន សែន ក៏ប្រកាសថា មន្រ្តីក្នុងរដ្ឋាភិបាល ដែលធ្លាប់​នៅ​ជាមួយគណបក្ស​ហ្វុនស៊ិនប៉ិចទៅ​តាម លោក ញឹក ប៊ុនឆៃ បង្កើត​បក្ស​ថ្មីនោះ នឹង​មិនមានការ​ដក​តំណែង​នោះទេ។ ប្រធានបក្ស​កាន់អំណាច​និយាយដូច្នេះ ដោយសារ​ព្រះអង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ បានផ្ញើលិខិត​​ទៅ​ខ្លួន​​ជូនដំណឹងពីតំណែង​មន្រ្តី​ដែល​ទៅ​តាម​លោក ញឹក ប៊ុនឆៃ​។ ក៏ប៉ុន្តែសម្តេច​នាយករដ្ឋ​មន្រ្តី​បានព្រមាន​ថា បើសិនជា​មន្រ្តី​ដែលបានទៅ​តាម​លោក ញឹក ប៊ុនឆៃ ហើយចេញពីលោក​ ញឹក ប៊ុនឆៃ ទៅចូលគណបក្សសង្គ្រោះជាតិ លោកនឹងដកតំណែងមន្រ្តីទាំងនោះ។

សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន៖





Tag:
 ហ៊ុន សែន
 ញឹក ប៊ុនឆៃ
 សម្ដេចក្រុមព្រះ
© រក្សាសិទ្ធិដោយ thmeythmey.com