ពីនេះ ពីនោះ
តើ​ពាក្យ «​ចំឡែក​, ចម្លែក​, ចំលែក​» មួយណា​ត្រឹមត្រូវ​?
18, Mar 2016 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
 មនុស្ស​ភាគច្រើន​សរស​រ​ពាក្យ​ទាំងនេះ​ខុសៗ​គ្នា ទៅតាម​ទម្លាប់​ក្នុងការ​សរសេរ និង​សូរ​ប្រកប​ជាដើម ដោយ​មិនដឹងថា​អ្នកណា​មួយ​ខុស​ឬ​ត្រូវ​ឡើយ​។

-

​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា​ជើង​តម្រួត «​ចម្លែក​» មានន័យថា ប្លែក​ពី​គេ​, ដែល​ផ្សេង​ដោយឡែក​, ដែល​មិន​ធ្លាប់​ប្រទះឃើញ​។ ឧទាហរណ៍​៖ របស់​ចម្លែក​, មាន​មនុស្ស​ចម្លែក​ចូលមក​ក្នុងភូមិ​៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com