កីឡាជាតិ
ជាតិ
Cambodia All Stars ស្វាគមន៍ Lao All Stars នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​នេះ​
18, Mar 2016 , 7:39 am        
រូបភាព
ដោយ:
 
 
​ក្រុម Cambodia All Stars នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Lao All Stars នា​ល្ងាច​ថ្ងៃទី​១៨ ខែមីនា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​រំលឹក​ខួប ៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ឡាវ​។ 


 
​ជំនួប​រវាង​ក្រុម Cambodia All Stars និង Lao All Stars នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​ជក់ចិត្ត ទោះបី​វា​ជាការ​ប្រកួត​ដើម្បី​រំលឹក​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ឡាវ ក៏ដោយ ប៉ុន្តែ​ភាគី​ទាំងពីរ​បាន​ប្តេជ្ញា​ថា នឹង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្តើមយក​ជ័យជម្នះ​រៀងៗ​ខ្លួនៗ ព្រោះ​វា​ជាការ​ប្រកួត​តំណាង​ឲ្យ​មុខមាត់​ប្រទេស​នីមួយៗ ។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្ត​ទៅនា​ល្ងាច​ម៉ោង ៦:៣០​នាទី ថ្ងៃទី​១៨ ខែមីនា​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​លោក អ៊ឹម សុធា​រិ​ទ្ធិ នាយក​ទំនាក់ទំនង​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​រី បាន​ឲ្យ​ដឹងថា សម្រាប់​ការប្រកួត​មិត្តភាព​រវាង​ក្រុម Cambodia All Stars និង Lao All Stars ដើម្បី​រំលឹក​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ឡាវ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​បាន​ឧបត្ថម្ភ​ថវិកា​ដើម្បី​ដំណើរកា​ប្រកួត​ចំនួន​៥​ម៉ឺន​សហរដ្ឋអាមេរិក​។ 
 
​ទន្ទឹមនឹងនេះ លោក គល់ សុផាន់​ណា អគ្គលេខាធិកា​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ជាក់ថា ថវិកា​ដែល​ទទួលបាន​ពី​ឧបត្ថម្ភ និង​ការលក់​សំបុត្រ​ចូលរួម​ទស្សនា​ពុំមាន​ការបរិច្ចាគ​ថវិកា​ទៅកាន់​មន្ទីរ​គន្ធ​បុ​ប្ឋា​ឡើយ​។ ថវិកា​ទាំងនេះ​ទុក​រ៉ាប់រង​សម្រាប់​ការចំណាយ​លើ​ការប្រកួត​នា​ល្ងាច​ថ្ងៃទី​១៧ ខែមីនា នេះ ចំណែក​ថវិកា​ដែល​នៅសល់​គឺ​ទុក​សម្រាប់​ប្រើប្រាស់​នៅក្នុង​ការអភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ជាពិសេស​សម្រាប់​វិស័យ​បាល់ទាត់​ថ្នាល និង​យុវជន​៕ 
  




Tag:
 បាល់ទាត់​
  Cambodia All Stars
© រក្សាសិទ្ធិដោយ thmeythmey.com