ពីនេះ ពីនោះ
Facebook វាយលុក​គ្រួសារ​ហើយ​!
18, Mar 2016 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​

​កំណាព្យ​បទ កាកគតិ​



​ក្រុង​ស្រែចម្ការ​    ​    ​តាមផ្លូវ​ទៅ​ផ្សារ​    ​    ​យាយ​តា​មិន​ខ្វះ​
​ពុក​ម៉ែ​មីងមា​    ​    ​    ​ហ៊ឺហារ​ខ្លាំងណាស់​    ​    ​ក្នុង​ដៃ​ឃើញច្បាស់​
​កាន់​សុទ្ធ smart phone​។​

​ពុក​ម៉ែ​យាត្រា​    ​    ​    ​ស្កាត់​ពី​ចម្ការ​    ​    ​    ​ថា​មក​ជូ​ប​កូន​
​ចង់​ជជែក​លេង​    ​    ​រំលឹក​រឿង​ប្អូន​    ​    ​    ​ស្រាប់តែ​លោក​កូន​
​ជាប់​លេង Face book ។​

​ខ្លះ​រវល់​ឈ្ងោក​    ​    ​មិនអាច​នៅ​ព្រោក​    ​    ​កំដរ​ម៉ែ​ពុក​
​គិត​ទៅ IT​    ​    ​    ​កំពុង​វាយលុក​    ​    ​ឲ្យ​ឈាម​ម៉ែ​ពុក​
​កូន​បែក​ឃ្លាតឆ្ងាយ​។​    ​

​ប្អូន​ណាត់​ជូ​ប​បង​    ​    ​និយាយ​សាសង​    ​    ​ណាត់​ជូ​ប​ពេលបាយ​
​ពេល​មក​ជូ​ប​គ្នា​    ​    ​ថា​ចង់​សប្បាយ​    ​    ​តែ​អ្នក​ទាំងឡាយ​
​អត់​មើលមុខ​គ្នា​។​

​គួរ​ឲ្យ​អាសូរ​    ​    ​    ​ស្កាត់​រាប់​គីឡូ​    ​    ​    ​បែរ​ប្តូរ​មកជា​    ​    ​    ​
​ឱន​ចុច​មុជ​ងើប​    ​    ​មិន​ខ្ចី​សន្ទនា​    ​    ​    ​ចុងក្រោយ​ត្រឹម​លា​
​ជូ​ប​គ្នា​ដូច​អត់​៕​    ​
​    ​​    ​    ​    ​    ​    ​

© រក្សាសិទ្ធិដោយ thmeythmey.com