ពីនេះ ពីនោះ
តើ​«​ពិភពលោក​មួយ​ភូមិ​មួយ​»​មាន​តួនាទី​ដូចម្ដេច​?
19, Mar 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​អត្ថន័យ​ពាក្យ «​ពិភពលោក​មួយ​ភូមិ​មួយ​» ដូចខាងក្រោម​៖


​ពិភពលោក​មួយ​ភូមិ​មួយ​មានន័យថា ជា​ពាក្យ​ពេញនិយម ដែល​គេ​ប្រើប្រាស់​ក្នុងសម័យ​សាកលភាវូបនីយកម្ម​សំដៅ​ទៅលើ​ទំនាក់ទំនង​របស់​មនុស្ស​កាន់​តែមាន​ភាពងាយស្រួល និង​ឆាប់រហ័ស​។ ចំណែកឯ​ឥទ្ធិពល​និង​ផលប៉ះពាល់ ក៏មាន​ភាព​រាលដាល​យ៉ាង​ឆាប់រហ័ស ពាសពេញ​ពិភពលោក​ដែរ ក្នុង​វិស័យ​ទាំងឡាយ​ដូចជា នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន ព័ត៌មាន​បច្ចេកវិទ្យា ការអប់រំ ជាដើម​។​
 
​ឧទាហរណ៍ វិបត្តិ​សេដ្ឋកិច្ច​នៅ​ចុងឆ្នាំ​២០០៨ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​។​

© រក្សាសិទ្ធិដោយ thmeythmey.com