ពីនេះ ពីនោះ
តើ​ពាក្យ​«​ប្រជាជាតិ​»​មាន​អត្ថន័យ​ដូចម្ដេច​ក្នុង​វិទ្យាសាស្ត្រ​នយោបាយ​?
20, Mar 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​អត្ថន័យ​ពាក្យ «​ប្រជាជាតិ​» ដូចខាងក្រោម​៖ 
​ប្រជាជាតិ​មានន័យថា ជា​ក្រុមមនុស្ស​ដែល​រស់​នៅលើ​ទឹកដី​មួយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​មួយ មាន​សញ្ជាតិ និង​ភាសាផ្លូវការ​តែមួយ មាន​វប្បធម៌ ដូចគ្នា​ឬ​ផ្សេងៗ​គ្នា ទំនៀមទម្លាប់​ប្រហាក់ប្រហែលគ្នា មាន​ប្រវត្តិសាស្ត្រ ទាក់ទង​រវាង​ជាតិ​សាសន៍​ដែល​រស់នៅ​ជាមួយគ្នា​។​


 
​ឧទាហរណ៍​៖ មុន​ខែមិថុនា ឆ្នាំ​១៩៩១ អតីត​ប្រទេស​យូ​ហ្គោ​ស្លា​វី​ជា​រដ្ឋ​សហព័ន្ធ​ដែលមាន​ប្រជាជាតិ​៦​ជា​ផ្លូវការ រួមមាន ស៊ែ​ប៊ី ក្រូ​អាត អាល់​បា​នី ស្លូ​វេ​នី ម៉ា​សេ​ដ្វា​ន និង​ម៉ុង​តេ​ណេ​ក្រូ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com