ពីនេះ ពីនោះ
«ពីរោះ» មានការពន្យល់ក្នុងវចនានុក្រម តែ «ពិរោះ» ក៏មិនខុសដែរ
24, Mar 2016 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ «ពីរោះ» ត្រូវបានពន្យល់យ៉ាងច្បាស់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ប៉ុន្តែក្នុងនោះ យើងក៏បានឃើញពាក្យ «ពិរោះ» ផងដែរ។



«ពីរោះ» មានន័យថា ដែលស្រួលស្ដាប់, ល្អស្ដាប់, ឆ្ងាញ់ត្រចៀក, ដែលមានទំនងសូរសព្ទគួរឲ្យចង់ស្ដាប់។ សំឡេងពីរោះ, សម្ដីពីរោះ, ពាក្យពីរោះ, និយាយពីរោះ, ច្រៀងពីរោះ ។ ពីរោះពិសា; ពីរោះហាក់ដូចឆ្ងាញ់ពិសា។ សម្ដីពីរោះពិសា; និយាយពីរោះពិសា ។

សម្រាប់ «ពិរោះ» វិញ យើងអាចនិយាយបានថា ជាពាក្យដែលកម្រសរសេរ ប៉ុន្តែក៏មិនអាចថា ខុសនោះដែរ។ សារព័ត៌មានថ្មីៗ បានផ្ទៀងផ្ទាត់ពាក្យ «ពិរោះ» ក្នុងវចនានុក្រម ទាំងសៀវភៅ និងអេឡិចត្រូនិក។

ពេលចូលទៅកាន់ពាក្យ «លំអូត» យើងឃើញមានការសរសេរពាក្យ «ពិរោះ» នៅក្នុងនោះ។ វចនានុក្រមបានដកស្រង់ឃ្លាពាក្យកាព្យ «ច្បាប់ស្រី ដែលជាព្រះរាជនិពន្ធនៃព្រះបាទ សម្តេច ព្រះហរិរក្សារាមាឥស្សរាធិបតី អង្គឌួង)៖ សម្លបសម្លូត លំអូតចំពោះ ពាក្យពោលពិរោះ រាយរាប់សម្តី៕



© រក្សាសិទ្ធិដោយ thmeythmey.com