ពីនេះ ពីនោះ
ស្លឹក​ជើងគោ​ស​អាច​ព្យាបាល​ជំងឺ​ដំបៅ​ច្រមុះ និង​ក្អក​
20, Mar 2016 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ជើងគោ ស គឺជា​ប្រភេទ ចុ​ល្ល​ព្រឹក្ស​ម្យ៉ាង មាន​កម្ពស់​ប្រមាណ​ពី ២​ទៅ​៣​ម៉ែត្រ មានកំណើត​ក្នុងប្រទេស​ឥណ្ឌូណេស៊ី ឬ ហ្វីលីពីន​។ រុក្ខជាតិ​នេះ គេ​ធ្លាប់បាន ដាំ​យូរណាស់​មកហើយ​ក្នុងប្រទេស​ឥណ្ឌូចិន ប៉ុន្តែ​សព្វថ្ងៃនេះ វា​អាច​ដុះ​ដោយ​ឯងៗ​។ គេ​និយម​ដាំ​រុក្ខជាតិ​នេះ នៅ​ជិត​ផ្ទះ ដើម្បី​ធ្វើជា​សួន​លម្អ​គេហដ្ឋាន​។ ស្លឹក​របស់​ជើងគោ​ស គេ​យកមក កិន​ឲ្យ​ម៉ត់​សម្រាប់​ព្យាបាល​ជំងឺ​ដំបៅ​ច្រមុះ​។ ម្យ៉ាងវិញទៀត​គេ​អាច​ស្ងោរ​ស្លឹក របស់​វា​ពិសារ ដើម្បី​ឲ្យ​បាត់​ក្អក​ទៀតផង​។​

[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]
 

© រក្សាសិទ្ធិដោយ thmeythmey.com