ពីនេះ ពីនោះ
ហេតុអ្វី​មាន​ចរន្ត​នយោបាយ​ប្រឆាំង​?
19, Mar 2016 , 2:20 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទោះបី​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ ឬ​ប្រទេស​កុំមុយនីស្ត ឬ​ប្រទេស​ដែលមាន​ការដឹកនាំ​បែប​សង្គមនិយម​ក៏ដោយ គឺ​តែងតែមាន​នយោបាយ​ប្រឆាំង​ជាមួយ​អ្នកដឹកនាំ​រដ្ឋាភិបាល​។ តើ​មាន​មូលហេតុ​អ្វី​បាន​ជាមាន​នយោបាយ​ប្រឆាំង​?


 
​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ​បានបញ្ជាក់​ច្បាស់​ពី​មូលហេតុ​នៃ​ការកកើតឡើង​នៃ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល ដែលមាន​ដូចខាងក្រោម​៖
-​មនោគមន៍វិជ្ជា​ផ្សេងគ្នា​
-​គោលនយោបាយ​ផ្សេងគ្នា​
- ការមិនទទួលស្គាល់​ន​យោ​បាយ​ដឹកនាំ​របស់​រដ្ឋាភិបាល​
- ការបែងចែក​ធនធាន​គ្មាន​តម្លាភាព និង​គ្មាន​យុត្តិធម៌​
- រដ្ឋាភិបាល​មិន​គោរព​ច្បាប់ និង​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន​
- បញ្ហា​អសន្តិសុខ និង​សង្គ្រាមស៊ីវិល​
- កត្តា​ជាតិនិយម​
- វិបត្តិ​សេដ្ឋកិច្ច ឬ​សេដ្ឋកិច្ច​ធ្លាក់ចុះ​
- អស្ថេរភាព​នយោបាយ​
- អំពើពុករលួយ​ហួសប្រមាណ​
- កំណើន​អ្នកគ្មានការងារ​ធ្វើ​
- ការ​ញុះញង់ និង​ផ្តល់ព័ត៌មាន​មិន​ពិត​
-​ប្រាក់ចំណូល​របស់​ប្រជាជន​ទាប​ជាង​១​ដុល្លា ក្នុង​១​ថ្ងៃ​
- បញ្ហា​វិវាទ​រវាង​សញ្ជាតិ និង​សញ្ជាតិ និង​ទំនាស់​ព្រំដែន​
- បញ្ហា​ប្រាក់បៀវត្ស​ទាប និង​ការបើក​បៀវត្ស​យឺតយ៉ាវ​របស់​មន្ត្រីរាជកា​រ កម្មករ​…
- វិបត្តិ​សង្គម នយោបាយ វប្បធម៌​…៕
(​ដកស្រង់​ពី​សៀវភៅ​«​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិ​គំនិត​នយោបាយ​»​រៀបរៀង​ដោយ បណ្ឌិត ឈុន សារ៉េត​) 
 

Tag:
 គណបក្សប្រឆាំង​
© រក្សាសិទ្ធិដោយ thmeythmey.com