ពីនេះ ពីនោះ
តើ​ពាក្យ​«​បទដ្ឋាន​សង្គ្រាម​»​មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ​?
21, Mar 2016 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​អត្ថន័យ​ពាក្យ «​បទដ្ឋាន​សង្គ្រាម​» ដូចខាងក្រោម​៖ 
 
​ពាក្យ​ថា «​បទដ្ឋាន​សង្គ្រាម​» មានន័យថា ជា​វិធាន​ទាំងឡាយណា​ដែលមាន​ចែង​នៅក្នុង​ច្បាប់​អន្តរជាតិ និង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​និង​កាតព្វកិច្ច​របស់​ភាគី ពាក់ព័ន្ធ​នឹង​សង្គ្រាម​។ សិទ្ធិ​កាតព្វកិច្ច​ដែល​ភាគី​ពាក់ព័ន្ធ​នៅក្នុង​សង្គ្រាម​ត្រូវគោរព​ពេលធ្វើ​សង្គ្រាម​មា​ន​ដូចជា​៖


 
​ទី​១.​អំឡុងពេល​មាន​សង្គ្រាម ការសម្លាប់​ជន​ស៊ីវិល​គ្មាន​អាវុធ​ដោយ​ចេតនា មិន​ត្រូ​បានអនុញ្ញាត​ឡើយ​។ ទី​២. ទាហាន​ម្ខាង​មិនអាច​សម្លាប់​ឬ​ធ្វើ​ឲ្យ​របួស​ដល់​ទាហាន​ម្ខាង​ទៀត ដែល​បាន​ចុះចូល​ហើយ​នោះទេ​។ ទី​៣. មន្ទីរពេទ្យ​មិនត្រូវ​បាន​ប៉ះពាល់​ឬ​វាយប្រហារ​ទេ ក្នុងពេល​មាន​សង្គ្រាម​។ ទី​៤.​ឈ្លើយសឹក​មិនត្រូវ​បាន​គេ​ប្រព្រឹត្ត​ដោយ​អមនុស្សធម៌ ឬ​ធ្វើ​ទារុណកម្ម​ទេ​។ ទី​៥. ការចាប់យក​ឬ​សម្លាប់​ចំណាប់​ខ្លាំង​មិនត្រូវ​បានអនុញ្ញាត​ឡើយ​។ ទី​៦. ទាហាន​ត្រូវ​ពាក់​ឯកសណ្ឋាន​ដើ​ម្ប​ឲ្យ​គេ​បាន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ ជៀសវាង​ការច្រឡំ​ជាមួយ​ជន​ស៊ីវិល​។ ទី​៧. សមរភូមិ ត្រូវធ្វើ​ឲ្យ​ឆ្ងាយ​ពី​តំបន់​ទីក្រុង​ដែលមាន​ប្រជាជន​រស់នៅ​។ ទី​៨. នៅពេល​ត្រូវ​វាយប្រហារ​ទៅលើ​ទីក្រុង​ត្រូវ​ទុក​ពេលវេលា​សម្រាប់​ជម្លៀស​ជន​ស៊ីវិល​ចេញ​។ និង​ទី​៩. ជន​ស៊ីវិល​ស្លូតត្រង់​ត្រូវ​ទទួល​ការ​គាំពារ​៕

© រក្សាសិទ្ធិដោយ thmeythmey.com