ពីនេះ ពីនោះ
ហេតុអ្វី​កម្ពុជា​និង​ថៃ សង់ផ្ទះ​បែរមុខ​ទៅ​ទិសខាងកើត​?
21, Mar 2016 , 8:30 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រជាជន​ខ្មែរ និង​ថៃ សាងសង់​ផ្ទះ​បែរមុខ​ទៅ​ទិសខាងកើត​តាំងពី​អតីតកាល រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ការសង់​ផ្ទះ​បែរមុខ​ទៅ​ទិសខាងកើត ត្រូវបាន សម្តេច​សង្ឃរាជ ជួន ណាត បានលើកឡើង​ថា​មាន​មូលហេតុ​ចំនួន​ពីរ​។


 
​មូលហេតុ​ទី​១៖​ដោយសារ​ដី​នៅ​ធំ​ទូលាយ និង​ទី​២​ដោយសារ​យក​គំរូ​តាម​ព្រះពុទ្ធ​កាលដែល​លោក​ពិចារណា​បដិច្ចសមុប្បាទ​រាវរក​ការ​ត្រាស់ដឹង​នោះ គឺ​លោក​បែរ​ព្រះភ័ក្ត្រ​ទៅ​ទិសខាងកើត​។​
 
​ឯ​ប្រទេស​លាវ ស្រីលង្កា ភូមា មិន​ដូច្នេះ​ទេ គឺ​ស្រេច​តែ​នឹង​ទិស​។ ត្រង់ ចំណុច​នេះ សម្តេច​យល់ថា ការសង់​ព្រះវិហារ ឬ​ផ្ទះ​បែរមុខ​ទៅ​ទិស​ខាង​ណាមួយ មិនមាន​អ្វី​ទាស់ខុស​ទេ​។  បញ្ហា​ទាស់ខុស​សំខាន់​នោះ​គឺ​គួរ​ចៀសវាង​ជំនឿ​ខុស​។​ដូចជា​ករណី គម្ពីរ​កុហក​មួយ​និយាយថា បុគ្គល​ប្រុស​ស្រី​ណា​ធ្វើ​រោង​ទទឹងថ្ងៃ​ពុំបាន​បុណ្យ​សោះឡើយ លុះត្រាតែ​ធ្វើ​បណ្តោយ​ថ្ងៃ​ទើបបាន​បុណ្យ​។ និង​ករណី​មួយទៀត សង់ផ្ទះ​ត្រូវតែ​បែរមុខ​ទៅ​ទិសខាងកើត ឱ្យ​ព្រះអាទិត្យ​រះ​ពី​កើត ទើប​ធ្វើបុណ្យ​បាន​បុណ្យ និង​មាន​សិរី​សួស្តី​។ 
​ដកស្រង់​៖ ការធ្វើ​បទ​បង្ហាញ ដោយ​លោក​សាស្ត្រាចារ្យ ក្តាន់ ធុល​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៤​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​
 

Tag:
 ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com