ពីនេះ ពីនោះ
កង់​បី​ប្រល័យ​តា​ស៊ីក្លូ​
22, Mar 2016 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​



​កំណាព្យ​បទ​ពាក្យ ៨

-​នឹក​កាលពីមុន​តា​មាន​ហាងឆេង​    ​    ​ព្រោះ​ស្រី​ស្រស់​ក្មេង​តែង​ជិះ​មិន​ឈប់​
​មិន​ថា​ជិត​ឆ្ងាយ​ថ្ងៃ​ឬក៏​យប់​    ​    ​    ​តា​ខំ​ធាក់​ឌុប​ទប់​មិន​ត្អូញត្អែរ​។​

-​ធាក់​គ្រប់​វិថី​ផ្សារ​ថ្មី​ដល់​ចាស់​    ​    ​ឃើញ​វត្តភ្នំ​ច្បាស់​មុខ​វាំង​ផ្សា​រញ៉ែ​
​អូឡាំពិក​ដើម​គរ​នាគ​មាស​ដែរ​    ​    ​ទឹកថ្លា​ថ្នម​ស្នេហ៍​ដល់​ពោធិ៍ចិនតុង​។​  
  ​
-​ម៉ូតូ​កង់​បី​ប្រល័យ​ស្នេហ៍​តា​    ​    ​    ​ស្ទើរ​ដាច់​អាហារ​តា​ខ្លះ​ចាក​ក្រុង​
​អត់​ស្រែ​នៅ​ស្រុក​តា​ខ្លះ​ជាប់ផុង​    ​    ​អង្វរ​អ្នកក្រុង​ឲ្យ​ជួយ​តា​ផង​។​

-​មិន​ចង់​ហ៊ឺហារ​តា​សុំ​ត្រឹម​រស់​    ​    ​ឲ្យ​រួចផុត​ជ្រោះ​គ្រោះភ័យ​សៅហ្មង​
​បាន​ហូបចុក​ឆ្អែត​តា​អរ​កន្លង​    ​    ​    ​សូមជួយ​តា​ផង​ក្រែង​រស់​ដូច​គេ​៕


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com