បទយកការណ៍ / បទសម្ភាសន៍
ចាម​និង​ជ្វា​ជា​ជនជាតិ​ពីរ​ផ្សេងគ្នា​តែ​រង​ឥទ្ធិពល​សាសនា​ឥស្លាម​តែមួយ​
22, Mar 2016 , 4:06 pm        
រូបភាព
​គ្មាន​អ្នកស្រាវជ្រាវ​ណាមួយ​អះអាងថា ជនជាតិ​ចាម និង​ជនជាតិ​ជ្វា ចូលមក​ប្រទេស​កម្ពុជា​តាំងពី​ពេលណា​នោះទេ​។ គេ​គ្រាន់តែ​ដឹងថា វា​មាន​រយៈពេល​យូរ​មកហើយ ដោយយោង​តាម​សិលា​ចារិក​នៅតាម​ប្រាសាទ​។ តាម​អ្នកស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រិទ្ធី ជនជាតិ​ចាម និង​ជនជាតិ​ជ្វា គឺជា​ជនជាតិ​២​ផ្សេងគ្នា​។ ចាម រស់នៅ​លើដី​គោក ចំណែកឯ​ជ្វា រស់នៅ​លើដី​កោះ ប្រទេស​ឥណ្ឌូនេស៊ី​សព្វថ្ងៃ​។



​បើទោះជា​ជនជាតិ​២​ផ្សេងគ្នា​ក៏ពិតមែន ប៉ុន្តែ​ចាម និង​ជ្វា ទទួលរង​ឥទ្ធិពល​សាសនា​ឥស្លាម​ដូចគ្នា គឺ​ជនជាតិ​ជ្វា​ប្តូរ​ពី​សាសនា​ព្រហ្ម​ម​ញ្ញ ទៅ​សាសនា​ឥស្លាម​អំឡុង​សតវត្ស​ទី​១២ ឫ​ទី​១៣ តាមរយៈ​ជនជាតិ​អារ៉ាប់​។ ចំណែក​ចាម ទទួលយក​សាសនា​ឥស្លាម​តាមរយៈ​ជនជាតិ​ជ្វា អំឡុង​សតវត្ស​ទី​១៦ ឫ​ទី​១៧ ។

​ខាងក្រោម​នេះ​ជា​បទ​សម្ភាស​ខ្លី​រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី និង​លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាននាយកដ្ឋាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។

សូម​អញ្ជើញ​ស្តាប់​





© រក្សាសិទ្ធិដោយ thmeythmey.com