កំណាព្យ៖ ផ្លូវ​អ្នកធំ​!

ពីនេះ ពីនោះ / មិនយល់...!
រថយន្ត
កំណាព្យ៖ ផ្លូវ​អ្នកធំ​!
11, Jun 2018 , 8:19 pm         29742
រូបភាព
បទ​ពាក្យ​ប្រាំពីរ​
 
​រថយន្ត​ទំនើប​សែន​ហ៊ឺហា              ទៅណា​មក​ណា​គេ​រអែង​
 
​អ្នកបើក​ហំហួន​ឫក​ខែងរ៉ែង            មិនចេះ​ខ្លាចក្រែង​អ្នកដទៃ​។
 

​បើ​ទង្គិច​គេ​លើ​ដងផ្លូវ                    អួតខ្លួន​ត្រឹមត្រូវ​ទាំង​បំភ្លៃ​
 
​បើ​គេ​ប្រកែក​ខ្លួន​លកលៃ                គម្រាម​បំភ័យ​ដល់​ជីវិត​។​
 

អញ​ខ្សែ​អ្នកធំ​កុំ​ចង់​ខ្លាំង                 កុំ​ចង់​តតាំង​រក​ការពិត​
 
​បើ​ហ៊ាន​ចចេស​ឈ្ងៀម​ជីវិត             លែង​បាន​នេ​ប​និត្យ​គ្រួសារ​វើ​យ​។​
 

​តើ​ផ្លូវ​ទាំងអស់​ទ្រព្យ​អ្នកណា​?         ទើប​ជន​មុសារ​ច​រិ​ក​ឈ្លើយ​
 
​បើកបរ​ផ្តាច់មុខ​ធ្វើ​ព្រងើយ             ហា​ស្តី​គំរើយ​យ៉ាង​ដូច្នេះ​?
 

​បើ​ផ្លូវ​អ្នកធំ​សុំ​ប្រាប់​ផង                  មិន​ហ៊ាន​ប៉ុនប៉ង​មិន​ប្រហែស​
 
​ព្រោះ​ខ្លាច​ជីវិត​ត្រូវ​ប្រឡេះ              ស្តាយទ្រព្យ​ចំណេះ​ដែល​សន្សំ​៕
 
 
​ដោយ អ៊ឹង ចំរើន អតីត​សិស្ស​វិទ្យាល័យ​ក្រឡាញ់ ខេត្តសៀមរាប​
​និពន្ធ ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១០

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...910next