ជាតិ
​​​ន​យោ​បាយ​ជាតិ​
WiFi នៅរដ្ឋសភា ដើរ​លឿន​ជាង​មុន ក្រោយ​សម្តេច​ ហ៊ុន សែន បង្អាប់​ថា​ អន់​ជាង​គេ​
25, Mar 2016 , 3:16 pm        
រូបភាព
ដោយ:
នៅ​ពេលនេះ​​​ WiFi នៅវិមាន​រដ្ឋសភា បានដើរលឿនជាង​មុនហើយ ដែល​ធ្វើ​ឲ្យ​អ្នក​កាសែត​ទៅ​យក​ព័ត៌មានស្តីពី​កិច្ចប្រជុំ​រវាង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក អង្គ​ វង្សវឌ្ឍ​នា ជាមួយប្រធាន​គណបក្ស​គណៈ​កម្មការទី ១ នៃរដ្ឋសភា លោក អេង ឆៃ​អ៊ាង​ នៅ​រសៀល​នេះ​ មានការ​ភ្ញាក់​ផ្អើលខុស​ពីរាល់ដង។

 

WiFi ស្ថាប័នកំពូលរបស់​រដ្ឋសភា​ជាតិ​ ដើរលឿនបែបនេះ បន្ទាប់ពី​សម្តេច​ ហ៊ុន សែន បន្តុះ​បង្អាប់កាលពីថ្ងៃទី ១៦ ខែមីនា ថា ​ WiFi នៅក្នុង​រដ្ឋសភា​ ជាWiFi ដែលអន់​ជាង​គេបំផុត។ ពេល​នោះ ក្នុង​ពិធី​សម្ពោធស្ថានីយ​ចេញ​ដំណើរ របស់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ​សម្តេច ហ៊ុន សែន បញ្ជាក់​យ៉ាងនេះថា៖ «WiFi ដែលអន់ជាងគេ គឺWiFi នៅក្នុងរដ្ឋសភាកម្ពុជា លោតសញ្ញាសេវាពេញ​ តែវាមិនដើរ​។ សូម​ឲ្យអ្នកទទួលខុសត្រូវ ត្រូវពិនិត្យឡើង​វិញ​»​៕​ 

Tag:
 រដ្ឋសភា
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com