ពីនេះ ពីនោះ
«​ឡើង​ធ្វើ​ធំ​»​រកលុយ​បាន​ច្រើន គឺជា​ការគិត​ខុស​
27, Mar 2016 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សង្គម​ខ្មែរ ការអនុវត្ត​មិនល្អ​របស់​មន្ត្រី​មួយចំនួន​បាន​បន្សល់ទុក​នូវ​រូបភាព​មិនល្អ​ដែល​រុញច្រាន​ឲ្យ​យុវជន​ជំនាន់​ក្រោយ​មួយចំនួន​ចេះតែ​ចង់​ធ្វើ​ធំ​ដើម្បី​ឆ្លៀតឱកាស​រកប្រាក់​ក្រៅផ្លូវការ​។ តាមពិត ប្រសិនបើ​កម្ពុជា​អនុវត្ត​ច្បាប់​ឲ្យ​តឹងរឹង​បំផុត​, គ្រប់​អ្នកធ្វើ​ធំ ធ្វើ​តូច ឬ​និយាយ​ជាទូទៅ​តែម្តង រាល់​មន្ត្រីរាជការ​ទាំង​អស់​មិនអាច​រកប្រាក់​កម្រៃ​ក្រៅផ្លូវការ​ពី​រដ្ឋ​ដោយ​ខុសច្បាប់​បាន​នោះទេ​។ រាជការ ត្រូវ​បម្រើ​រាជា និង​ពលរដ្ឋ​។



​នៅក្នុង​ប្រទេស​ជឿនលឿន​គោរព​ច្បាប់ មិនមែន​មនុស្ស​គ្រប់រូប​ចង់​ក្លាយខ្លួន​ទៅជា​មន្ត្រី​រដ្ឋ​នោះទេ​។ ផ្ទុយ​ពី​កម្ពុជា យុវជន និង​ឪពុកម្តាយ​ភាគច្រើន​តែងតែ​ចង់​ឲ្យ​កូន​ក្លាយជា​មន្ត្រី ពីព្រោះ មន្ត្រី​មានមុខ​មាន​មាត់ និង​អាច​រកលុយ​បាន​ច្រើន​។ អតីត​ប្រ​ធា​ធិបតី​នៃ​ប្រទេស​អ៊ុយ​រ៉ាង​ហ្គា​យ ធ្លាប់​និយាយ​ហើយ​ថា ប្រសិនបើ​អ្នកនយោបាយ​ល្មោភ​លុយ ចូរ​ពួកគេ​ឈប់​ធ្វើ​នយោបាយ​ទៅ ហើយ​ពួកគេ​គួរ​ទៅធ្វើ​ជំនួញ​វិញ​។

​សរុប​មកវិញ ករណី​នៅ​កម្ពុជា ការ​គិតថា ធ្វើជា​មន្ត្រី ឬ​ធ្វើ​អ្នកធំ​អាច​រកលុយ​បាន​ច្រើន​នោះ គឺជា​ការគិត​ខុស​។ ចូរ​កូន​ខ្មែរ​ត្រូវ​គិត​ដូច​អ្វីដែល​គេ​ធ្លាប់​លើកឡើងថា ចាប់កំណើត​នៅក្នុង​ប្រទេសមួយ ចូរ​អ្នក​កុំ​គិតថា ប្រទេស​នោះ​ត្រូវ​ផ្តល់​អ្វី​ដល់​រូបលោក​។ ផ្ទុយទៅវិញ អ្នក​ត្រូវ​គិតថា តើ​អ្នក​ត្រូវធ្វើ​អ្វី​ដើម្បី​ប្រទេសជាតិ​។ ជីវិត​មនុស្ស​ខ្លី​ណាស់ ចូរ​អ្នក​កុំ​ធ្វើ​ឲ្យ​ជាតិ សហគមន៍ គ្រួសារ ឈឺចាប់​ដោយសារ​អ្នក តែ​អ្នក​ត្រូវធ្វើ​ឲ្យ​សង្គម សហគមន៍ គ្រួសារ ទទួលបាន​ផលប្រយោជន៍​ពី​អ្នក​៕


Tag:
 ​ប្រាប់​ត្រង់
© រក្សាសិទ្ធិដោយ thmeythmey.com