អន្តរជាតិ
ជប៉ុន​ប៉ង​រកម​ជ្ឈ​ត្តការ​សម្រាប់​ជម្លោះ​សមុទ្រ​ចិន​ខាងកើត មិនមែនជា​ជម្រើស​ត្រឹមត្រូវ​
27, Mar 2016 , 8:39 pm        
រូបភាព
ដោយ:
​បក្ស​កាន់អំណាច​ជប៉ុន ប្រជាធិបតេយ្យ​សេរីនិយម ថ្មីៗ​នេះ​បាន​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​ជាថ្មី​លើ​បញ្ហា​សមុទ្រ​ខាងកើត ដោយ​ទ​ទួ​ច​ឲ្យ​រដ្ឋាភិបាល​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ ពិចារណា ស្វែងរក​ដំណោះ​តាមរយៈ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ ដែល​សកម្មភាព​នោះ​ស្រដៀង​ជាមួយនឹង​ហ្វីលីពីន​។ យ៉ាង ណាក៏ដោយ ចំណាត់ការ​នេះ មិនមែនជា​រឿង​ល្អ​នោះទេ​។​



​វា​មិនមែនជា​លើកដំបូង​នោះទេ ដែល​ជប៉ុន បាន​វាយប្រហារ​ទៅលើ​ចិន​ក្នុង​តំបន់​រុករក​ប្រេង និង​ហ្គាស នោះ​។ កាលពី​ខែកក្កដា លោក អា​បេ បាន​ចោទ​ក្រុង​ប៉េកាំង ថា​បាន​អភិវឌ្ឍ​ដោយ​ឯកតោភាគី​ទោះបី ភាគី​ទាំង​ពីរបាន​ចុះ​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៨ ក្នុងការ​ធានា​នូវ​សហប្រតិបត្តិការ​លើ​ធនធាន​នៅក្នុង​តំបន់ ។ ហើយ​ថ្មីៗ​នេះដែរ តាម​របាយការណ៍​ស្តី​«​ការពារ​ជប៉ុន​» ក្រុង​តូ​ក្យូ ក៏បាន​ទាមទារ​ចិន បញ្ឈប់​នូវ​សកម្មភាព​រុករក​ប្រេង និង​ហ្គាស​នៅ​សមុទ្រ​ខាងកើត​។​

​យ៉ាងណាក៏ដោយ នេះ គឺជា​លើកដំបូង​ហើយ​ដែល​ជប៉ុន បាន​ពិចារណា​ចង់​បញ្ជូន​សំណុំរឿង​ទៅ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដើម្បី​ដោះស្រាយ​ជម្លោះ​។ តែ​វា​ទំនង​ជាមាន​ហេតុផល​ជំរុញ​មួយចំនួន​ដែល​ជប៉ុន​ចាប់ផ្តើម​គិតគូ​លើ​ដំណោះស្រាយ​នេះ​។​

​ហេតុផល​ទីមួយ ជប៉ុន បាន​យល់​ពី​ជំហរ​របស់​ចិន​លើ​ម​ជ្ឈ​ត្ត​ការ​ជា​ឯកតោភាគី​ដែល​ប្តឹង​ដោយ​ហ្វីលីពីន ហើយ​ជប៉ុន នៅតែ​ស្ថិតក្នុង​ជំហរ​ជាមួយ​ហ្វីលីពីន​។​

​ហេតុផល​ទី​ពីរ ជប៉ុន កំពុងតែ​ព្យាយាម​ដើម្បី​ឈ្នះ​ការគាំទ្រ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​។ បើទោះបីជា​បក្ស​នោះ ទទួលបាន​ការគាំទ្រ​សំឡេង​ភាគច្រើន​នៅក្នុង​សភាជាតិ​ក៏ដោយ មតិសាធារណៈ មិនអាច​ធ្វេសប្រហែស​បានឡើយ​។

​ហេតុផល​ទី​៣ ម​ជ្ឈ​ត្ត​ការ អាចជួយ​ជប៉ុន​ដើម្បី​បំផ្លាញ​អធិបតេយ្យ​របស់​ចិន និង​ផលប្រយោជន៍​នៅក្នុង សមុទ្រ​ខាងកើត បើទោះបីជា​ចិន បានបង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​ដើម្បី​ឈានទៅរក​កិច្ចព្រមព្រៀង​ជា ឯកច្ឆន្ទ​ជាមួយ​ជប៉ុន​ក៏ដោយ​។​

​ចិន បាន​អះអាងថា​ភាព​ឯកច្ឆន្ទ មិនអាច​បំពាន​អធិបតេយ្យ​ចិន និង​យុត្តាធិការ​នៅក្នុង​តំបន់​បានឡើយ​។ ចិន មិនមាន​ចេតនា​ក្នង​ការផ្លាស់ប្តូរ​ជំហរ​ខ្លួន​ទៅរក​ការបែងចែក​ខណ្ឌសីមា​នៅក្នុង​តំបន់ និង​បដិសេធ ចំពោះ​ការទទូច​ដោយ​ជប៉ុន​។ តែ​ជប៉ុន ក៏​បន្ត​ក្នុងការ​បដិសេធ​ចំពោះ​អធិបតេយ្យ និង​យុត្តាធិការ​របស់​ចិន​នៅលើ​តំបន់​ហ្គាស​Chunxiao​។​

​ការប៉ុនប៉ង​របស់​ជ​ប៉ុន នឹងមិន​ផ្តល់នូវ​លទ្ធផល​ដែល​ខ្លួន​ចង់បាន​នោះទេ​។ ចំណាត់ការ​ក្នុងការ​វាយប្រហារ​ប្រទេស​ដទៃ​តាមរយៈ​យក​ហេតុផល​ច្បាប់​អន្តរជាតិ នឹងត្រូវ​បរាជ័យ​ជាក់​ជាពុំខាន ដ្បិត​ច្បាប់​ត្រូវ​ផ្អែកលើ​យុត្ត​ធម៌​៕


Tag:
 ជប៉ុន
  ចិន
  សមុទ្រចិនខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com