ពីនេះ ពីនោះ
ហេតុផល​៣​យ៉ាង នៃ​ការបង្កើត​កម្មសិទ្ធិឯកជន
28, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទស្សនវិទូ​ជនជាតិ​អង់គ្លេស Jonh Locke បាន​លើក​ហេតុផល​៣​យ៉ាង ដែល​មនុស្ស​ត្រូវបង្កើត​ឲ្យ​មានកម្ម​សិទ្ធិ ពីព្រោះ កម្មសិទ្ធិ បានកកើតឡើង​តាំងពី​មនុស្ស​រស់នៅ​ក្នុងសង្គម​ធម្មជាតិ​។



​មូលហេតុ​ទី​១៖ ការយក​អ្វីមួយ​មក​ធ្វើជា​របស់ខ្លួន វា​ត្រឹមត្រូវ​ពី​ធម្មជាតិ ពីព្រោះ​គេ​ជា​ម្ចាស់​លើ​បុគ្គល​គេ និង​រូប​កាយ​គេ​។ លើសពីនេះ អ្វីដែល​ចេញពី​រូប​កាយ​គេ ក៏​ជាម​រតក​ដែល​គេ​អាច​បន្តបាន​។

២៖ ការ​ចេញពី​សភាព​ធម្ម​ជាតិ មិនមែនជា​ករណី​ចាំបាច់​ដាច់ខាត​នោះទេ តែ​ការចូលរួម​មក​រស់នៅក្នុង​សភាព​សង្គម វា​មានការ​មួយ​ខ្ពស់ជាង​។ សង្គម​មួយ​ដែល​មិនមាន​គោលដៅ​សម្រាប់​ថែរក្សា​កម្មសិទ្ធិ គឺ​មិន​អាចមាន​ឈ្មោះថា​ជា​សង្គម​បានទេ​។ សារៈសំខាន់​របស់​សង្គម គឺ​ការពារ​កម្មសិទ្ធិឯកជន​។

៣៖ កិច្ចព្រមព្រៀង​ស្ម័គ្រចិត្ត​របស់​បុគ្គល​ជា​ម្ចាស់​កម្មសិទ្ធិ​អាច​ធានា​ការពារ​បាន គឺ អាច​បង្កើតជា​សង្គម​ន​យោ​បាយ​បាន​។

​ដកស្រង់​៖ «​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិ​គំនិត​នយោបាយ​» រៀបរៀង​ដោយ បណ្ឌិត     ឈុន ណា​រ៉េត


© រក្សាសិទ្ធិដោយ thmeythmey.com