ពីនេះ ពីនោះ
តើ​លោក Barack Obama បាន​បន្សល់​ទស្សនៈ​អ្វីខ្លះ​?
28, Mar 2016 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ( Barack Obama)​គឺជា​ប្រធានាធិបតី​អាមេរិក​ទី​៤៤ និង​ជា​ប្រធានាធិបតី​ជនជាតិ​ស្បែក​ខ្មៅ​ដំបូង​គេ​នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិកកាំង​។ លោក​បាន​កាន់តំណែង​ជា​ប្រធានាធិបតី​ចំនួន​ពីរ​អាណត្តិ ចាប់តាំងពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៦​។  តើ​លោក​អូ​បា​ម៉ា បាន​បន្សល់​ទស្សនៈ​សំខាន់ៗ​អ្វីខ្លះ​?



-​ធ្វើ​នយោបាយ គឺជា​បេសកកម្ម មិនមែនជា​ការរកស៊ី​ទេ​

-​ខ្វែងយោបល់ តែ​កុំ​បែកបាក់ ដរាបណា​នៅមាន​ដង្ហើម យើង​នៅតែមាន​សង្ឃឹម

-​បើ​យើង​ប្រកែក​មិន​ព្រម​ជជែក​ជាមួយ​សត្រូវ មិនមែន​បានន័យថា យើង​មិន​ចង់​រវីរវល់​នោះទេ តែ​មានន័យថា យើង​ក្រអឺតក្រទម​ទៅវិញ​។

-​ការផ្លាស់ប្តូរ​ដែល​យើង​ចង់បាន ត្រូវការ​ការតស៊ូ និង​ការលះបង់​ដ៏​ធំធេង​។ ដូច្នេះ នេះ គឺជា​ការតស៊ូ​នៅក្នុង​ចិត្ត និង​អារម្មណ៍​នឹកគិត​របស់​យើង​ថា តើ​យើង​ចង់បាន​ប្រទេស​របៀប​ណា​? តើ​យើង​សុខចិត្ត​នឿយ​លំបាក​ដល់​កម្រិតណា ដើម្បី​ឈានទៅរក​ការផ្លាស់ប្តូរ​នោះ​?...

​ដកស្រង់​៖ «​វាចា​មាស​ពី​សេត​វិមាន​» រៀបរៀង​ដោយ គឹម ចាន់ណា


Tag:
 ​អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com