អន្តរជាតិ
ក្រសួង​អាកាសចរណ៍​ស៊ីវិល​អេ​ហ្ស៊ី​ប​ថា ចោរប្លន់​យន្តហោះ​មាន​បំពាក់​ខ្សែក្រវ៉ាត់​អត្តឃាត​
29, Mar 2016 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រីជាន់ខ្ពស់​អេ​ហ្ស៊ី​ប បាន​បញ្ជាក់ថា​យន្តហោះ​អេ​ហ្ស៊ី​ប​មួយគ្រឿង​ដែរ ហោះហើរ​ពី​ទីក្រុង  Alexandria ទៅកាន់​ទីក្រុង Cairo និង បាន​ចុះចត​នៅ​នៅ​ព្រលានយន្តហោះ Larnaka ប្រទេស​ស៊ី​ប​ដោយសារ​មានការ​គំរាម​ពី​អ្នកដំណើរ​ម្នាក់​ដែលមាន​បំពាក់​ខ្លួន​នឹង​គ្រឿងផ្ទុះ​។



​ក្រសួង​អាកាស​អាកាស​ស៊ីវិល​អេ​ហ្ស៊ី​ប អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​ថា អ្នកបើក​យន្តហោះ លោក Omar al-Gammal បាន​ថ្លែងប្រាប់​អាជ្ញាធរ​ថា​គាត់​ត្រូវបាន​គំរាម​ដោយ​អ្នកដំណើរ​ម្នាក់​ដែល​បំពាក់​ខ្លួន នឹង​ក្រវ៉ាត់​អត្តឃាត ហើយ​បាន​បង្ខំ​រូបលោក​ឲ្យ​ចុះចត​យន្តហោះ​នៅ Larnaka​។ នេះ​បើ​យោងតាម​សារព័ត៌មាន Strait Time ដែល​បាន​បន្ថែមថា​អ្នកដំណើរ ដែលជា​ចោរប្លន់​យន្តហោះ​នោះបាន​បញ្ជា​ឲ្យ ប៉ូលិស​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ព្រលានយន្តហោះ​នោះ​។​

​បើតាម​លោកស្រី  Androulla Vassilliou អតីត​ស្នងការ​ប្រទេស​ស៊ី​ប​ប្រចាំ​អឺរ៉ុប​សម្រាប់​ការអប់រំ បាន​សរសេរ​ក្នុង​គណនី Twitter លោកស្រី​ថា យន្តហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព​ហើយ​។ លោកស្រី​ក៏បាន​បន្ថែម​ផងដែរ ស្ថានភាព​បច្ចុប្បន្ន​នៅ​ព្រលានយន្តហោះ​នៅតែ​មិន​ច្បាស់លាស់ ហើយ​ក្រុមចោរ​ទាំងនោះ​ក៏បាន​អះអាងថា គេ​ត្រៀម​ដោះលែង​អ្នកដំណើរ​មួយចំនួន​ផង​។ តែ​យ៉ាងណាក៏ដោយ ក្រុមចោរ​ទាំងនោះ​បានទាមទា​រ​ឲ្យ​សមត្ថកិច្ច​នោះ​ចាកចេញ​ឲ្យ​ឆ្ងាយ​ពី​តំបន់​ដែល​យន្តហោះ​ចុះចត​ដែរ ៕​

Tag:
 ប្លន់​យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com