អន្តរជាតិ
យន្តហោះ​អេ​ហ្ស៊ី​ប​៖ អ្នកដំណើរ​ត្រូវបាន​ដោះលែង​មួយចំនួន និង​ជនសង្ស័យ​ត្រូវបាន​កំណត់​ហើយ​
29, Mar 2016 , 3:43 pm        
រូបភាព
រូបភាពដោយ Pulse Ganha
រូបភាពដោយ Pulse Ganha
ដោយ: ថ្មីៗ
​បន្ទាប់ពី​មានការ​ចរចា​ជាមួយនឹង​ជនសង្ស័យ​ដែល​បំពាក់​ខ្លួន​ដោយ​ខ្សែក្រវ៉ាត់​អត្តឃាត  អ្នកដំណើរ​ក្នុង​យន្តហោះ​ទាំងអស់​លើកលែងតែ​បុគ្គលិក​បម្រើការ​ក្នុង​យន្តហោះ និង​ជនបរទេស​៤​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ក្លាយជា​ចំណាប់ខ្មាំង​នោះ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ក្រុមហ៊ុន​ហោះហើរ Egypt Air នៅក្នុង​គណនី​ផ្លូវការ Twitter​។​



​បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​អាកាសចរណ៍ និង​មន្ត្រី​ប្រទេស​ស៊ី​ប យន្តហោះ Egypt Air ដែលជា​ជើងហោះហើរ​ក្នុងស្រុក ផ្ទុក​មនុស្ស​៨១​នាក់ ដែល​ធ្វើដំណើរ​ពី Alexandria ទៅកាន់ Cairo និង​បាន ចុះ​ត​ចត​នៅក្នុង​ព្រលានយន្តហោះ Larnaka នៃ​ប្រទេស​ស៊ី​ប ដោយសារ​មានការ​គំរាមកំហែង​ដោយ អ្នកដំណើរ​ម្នាក់​ដោយ​បំពាក់​ខ្លួន​ជាមួយនឹង​ខ្សែក្រវ៉ាត់​អត្តឃាត​។​

​បន្ថែម​ពីនេះ បើ​យោងតាម​ទូរទស្សន៍​ក្នុងស្រុក​អេ​ហ្ស៊ី​ប និង​រាយការណ៍​បន្ត​ដោយសារ​ព័ត៌មាន Telegraph ជនសង្ស័យ​ដែលជា​អ្នកដំណើរ​បំពាក់​ក្រវ៉ាត់​អត្តឃាត​នោះ គឺជា​បុរស​ជនជាតិ​អេ​ហ្ស៊ី​ប ដែលមាន​ថា  Ibrahim Samaha ៕​


Tag:
 ប្លន់​យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com