ព័ត៍មានសុខភាព
សុខភាព៖ រោគសញ្ញា​អ្វីខ្លះ​បញ្ជាក់ថា​តម្រងនោម​អ្នកមាន​បញ្ហា​?
25, Aug 2019 , 7:36 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​តម្រងនោម​អ្នកមាន​បញ្ហា វា​នឹង​សម្តែង​ប្រាប់​អ្នក​តាមរយៈ​រោគសញ្ញា​មួយចំនួន​។ តើ​មាន​អ្វីខ្លះ​?

 
​គ្មាន​អារម្មណ៍​
​នៅពេលដែល​តម្រងនោម​អ្នកមាន​បញ្ហា វា​នឹង​បង្អាក់​ជាតិពុល​មិន​ឲ្យ​បញ្ចេញ​មក​ក្រៅ ដូចនេះ​វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មិន​មូល ឆាប់​អស់កម្លាំង​បំផុត​។​
 
​មិន​ចង់​ញ៉ាំ​អ្វី​សោះ​
​អ្នកនឹង​មិន​ចង់​ញ៉ាំ​បាយ ហើយ​ពេលដែល​ឃើញ​ម្ហូប គឺ​គ្មាន​អារម្មណ៍​ក្នុងការ​ញ៉ាំ​នោះទេ ដោយ​មើលទៅ​គួរ​ឲ្យ​ខ្ពើម និង​ចង់​ក្អួត​។​
 
​នោម​ចេញ​ពពុះ​
​អ្នក​ក៏​អាច​សង្កេតមើល​តាមរយៈ​នោម​របស់​អ្នក​បានដែរ ដោយ​វា​អាចមាន​លក្ខណៈ​ពពុះ​ក្រោយ​ពេលដែល​អ្នក​នោម​រួច​។​
 
​ឈឺចង្កេះ​
​ចង្កេះ​គឺជា​ផ្នែក​ដែល​នៅ​ជិត​តម្រងនោម ដូចនេះ​នៅពេលដែល​ក្រលៀន​អ្នកមាន​បញ្ហា វា​នឹង​អាចធ្វើ​ឲ្យ​ចង្កេះ​អ្នក​ឈឺ​ដូចគ្នា​។​
 
​នោម​ច្រើន ឬ​តិច​
​ជាធម្មតា​មនុស្ស​ដែលមាន​សុខភាព​ល្អ នៅ​រយៈពេល​មួយថ្ងៃ​អាច​នោម​ពី​៤​ទៅ​៦​ដង ហើយ​បរិ​មាណនៃ​នោម​គឺ​ពី​៨០០​ដល់​១២០០​មី​លី​លីត្រ ដូចនេះ​បើ​អ្នក​នោម​តិចជាង​នេះ ឬ​ច្រើនជាង​នេះ អ្នក​គួរតែ​ប្រយ័ត្ន​។​
 
​ហើម​
​ប្រសិនជា​អ្នកសុខៗ​ភ្នែក និង​មុខ​មាន​លក្ខណៈ​ហើម ឬ​ជើងមាន​អាកា​រៈ​ហើម អ្នក​ត្រូវ​ប្រយ័ត្ន​ពី​សុខភាព​តម្រងនោម​អ្នក​ហើយ​។​
 
​ជំងឺ​ខ្វះ​ឈាម​
​ជាធម្មតា​ប្រសិនជា​តម្រងនោម​អ្នកមាន​ជំងឺ វា​នឹង​អាចមាន​អា​ការៈខ្វះ​ឈាម​ដូចគ្នា​។​
 
​ជំងឺ​លើស​សម្ពាធ​ឈាម​
​ជំងឺ​លើស​សម្ពាធ​ឈាម​ក៏មាន​ទំនាក់ទំនង​ជាមួយនឹង​តម្រងនោម​អ្នក​ដែរ ដូចនេះ​នៅពេលដែល​សម្ពាធ​ឈាម​អ្នក​ឡើង​ខ្ពស់ អ្នក​គួរតែ​ទៅ​ពិនិត្យមើល​តម្រងនោម​អ្នក​ហើយ ថា​មិនត្រូវ​មកពី​តម្រងនោម​ទើប​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ឡើង​ខ្ពស់​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com