ជាតិ
សង្គមអន្តរជាតិ​
ថ្ងៃកុហក April Fools' Day!
01, Apr 2024 , 8:32 am        
រូបភាព
ដោយ: ធីតា
នៅ​តំបន់​អឺរ៉ុប ថ្ងៃទី១ ខែមេសា បាន​ក្លាយជា​ប្រពៃណី​នៃ​ការនិយាយ​កុហក ដែល​គេ​ឲ្យ​ឈ្មោះថា « April Fools' Day» ជា​ភាសា​អង់គ្លេស ឬ «Poisson d’avril» ជា​ភាសា​បារាំង។ សារព័ត៌មាន វិទ្យុ ទូរទស្សន៍ ក៏ដូចជា​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត​នៅ​លោកខាងលិច​មួយចំនួន​ក៏បាន​យក​ថ្ងៃនេះ ដើម្បី​ផ្តល់ព័ត៌មាន​កុហក និង​លេងសើច​ផងដែរ។



ប្រភព​ជាច្រើន​បាន​បង្ហាញថា «ទិវា​កុហក១មេសា» បានចាប់ផ្តើម​ឡើង​នៅក្នុង​ប្រទេស​បារាំង​នា​អំឡុង​ឆ្នាំ១៥៦៤ ប៉ុន្តែ​វា​មិនមែនជា​ពេលវេលា​ឈប់សម្រាក​ផ្លូវការ​របស់​ប្រជាជាតិ​ណាមួយ​ឡើយ។ នៅ​សតវត្សរ៍​ទី១៩ «April Fools' Day» មានការ​ពេញនិយម​យ៉ាង​ខ្លាំង​នៅ​តំបន់​អឺរ៉ុប កាណាដា អូស្ត្រាលី ប្រេ​ស៊ី​ល និង​សហរដ្ឋអាមេរិក។

នៅ​អង់គ្លេស April Fools’ Day ត្រូវបាន​ចាត់ទុកថា​ជា​ថ្ងៃ​ឆ្កួត «April fool» ខណៈ​ពលរដ្ឋ​ស្កុ​ត​ឡេ​ន​និយម​ហៅថា «Huntigowk Day»។ នៅ​អៀរ​ឡង់ គេ​ចូលចិត្ត​កុហក​បោកប្រាស់​តាមរយៈ​ការផ្ញើរ​សំបុត្រ។ នៅ​ប៉ូឡូញ គេ​បាន​ហាមប្រាម​ទង្វើ​ណា​ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ធ្ងន់​ធ្ង​រ។

នៅ​ណ័​រ​វែ​ស ដា​ណឺ​ម៉ាក និង​ស៊ុយអែត កាសែត​មួយចំនួន​បាន​ផ្សាយ​ព័ត៌មាន​កុហក​មួយ​នៅ​ទំព័រ​ខាងមុខ ប៉ុន្តែ​មិនមែន​លើ​មាតិកា​ធំ​នោះឡើយ។ នៅ​បារាំង អ៊ីតាលី បែលហ្ស៊ិក ស្វ៊ី​ស កាណាដា នា​ថ្ងៃទី១ ខែមេសា​នេះ គេ​និយម​លួច​បិទ​ក្រដាស​រូប​ត្រី​នៅ​ពី​ក្រោយខ្នង​បុគ្គល​ណា​ម្នាក់​ដើម្បី​ បង្ក​ភាពសប្បាយ​រីករាយ។

ទិវា​នេះ ក៏មាន​ការពេញនិយម​ផងដែរ​នៅ​អាល្លឺម៉ង់ អេ​ស្ប៉ា​ញ ហូ​ឡង់ ហ្វាំ​ង​ឡង់ ជប៉ុន រុស្ស៊ី រ៉ូ​ម៉ា​នី និង​ព័រ​ទុយ​ហ្គា​ល់ ជាដើម៕

Tag:
 April Fools\' Day
© រក្សាសិទ្ធិដោយ thmeythmey.com