អន្តរជាតិ
ពិភពលោក​មាន​សុវត្ថិភាព​ផ្នែក​អាវុធ​នុយក្លេអ៊ែរ​ជាង​មុន​
03, Apr 2016 , 8:39 am        
រូបភាព
ដោយ: VOA
មិន​ដល់​៣​ខែ​ផង នៅពេលដែល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា កាន់តំណែង​ជា​ប្រធានាធិបតី លោក​បាន​សម្លឹងមើល​ម​នុស្ស​ដែល​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន Hradcany នៃ​ទីក្រុង​ប្រាក ហើយ​បាន​ប្រាប់​មនុស្ស​ទាំងនោះ​ថា ក្នុងឋានៈ​ជា​ប្រទេសមួយ​ដែល​បាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ សហរដ្ឋអាមេរិក​មាន​ការទទួលខុសត្រូវ​ខាង​សីលធម៌​ដើម្បី​ដឹកនាំ​ពិភពលោក​ឆ្ពោះទៅ​កាន់ការ​គ្មាន​អាវុធ​នុយ​ក្ល​អ៊ែរ​នេះ​។​



លោក​ប្រធានាធិបតី អូ​បា​ម៉ា បាន​មានប្រសាសន៍ថា «​នៅពេលដែល​អាវុធ​នុយក្លេអ៊ែរ បាន​ផ្ទុះ​នៅក្នុង​ទីក្រុង​ណាមួយ អាច​នៅក្នុង​ទីក្រុង​ញូវយ៉ក ឬ​មូ​ស្គូ អ៊ី​ស្លា​ម៉ា​បាដ ឬ​ម៉ុម​បៃ តូ​ក្យូ ឬ​តែ​ល​អា​វីវ ប៉ារីស ឬ​ទីក្រុង​ប្រាក អាច​សម្លាប់​មនុស្ស​រាប់​សែន​នា​ក‍់​។ ហើយ មិន​ថា​តើ​អាវុធ​នុយក្លេអ៊ែរ​នោះ​ផ្ទុះឡើង​នៅទីណា​ទេ ផលវិបាក​សម្រាប់​សុវត្ថិភាព សន្តិសុខ សង្គម សេដ្ឋកិច្ច​របស់​យើង និង​ចំពោះ​ការរស់នៅ​របស់​យើង នឹង​គ្មាន​ទីបញ្ចប់​»​។​

ចាប់តាំងពី​សុន្ទរកថា​នោះមក មាន​សន្និសីទ​កំពូល​អ​ន្ត​រ​ជាតិ​ជា​បន្តបន្ទាប់​ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​២០១០ ២០១២ និង​២០១៤​ដែល​ជំរុញ​ប្រទេស​រាប់សិប​ឲ្យ​បង្កើន​សន្តិសុខ​សំភារៈ​នុយក្លេអ៊ែរ​របស់ខ្លួន​ដល់​ការរារាំង​កុំ​ឲ្យ​សំភារៈ​នុយក្លេអ៊ែរ​ទាំងនោះ​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ​ពួក​ភេរវជន​។ ក៏ប៉ុន្តែ ទោះបី​មានការ​ជឿនលឿន​យ៉ាងនោះ​ក្តី ការងារ​ស្តីពី​គោលដៅ​ដ៏​សំខាន់​របស់​សន្និសីទ​កំ​ពូ​ល​នោះ នៅ​មិនទាន់​ចប់​នៅឡើយ​។​

លោក​ប្រធានាធិបតី អូ​បា​ម៉ា បាន​មានប្រសាសន៍​នៅក្នុង​សុន្ទរកថា​របស់លោក​នៅ​ឆ្នាំ​២០០៩​ថា ពួក​ភេរវជន​ទទួលបាន​អាវុធ​នុយក្លេអ៊ែរ ជាការ​គំរាមកំហែង​ជាបន្ទាន់​និង​ខ្លាំង​បំផុត​ដល់​សន្តិសុខ​សាកលលោក​។​

ដើម្បី​កាត់បន្ថយ​ឱកាស​នៃ​ការកើតមាន​ឡើង​បញ្ហា​នេះ អ្នក​ដែល​ចូល​សន្និសីទ​កំពូល បាន​ផ្តោតលើ​ការការពារ​ទីកន្លែង​ដែល​ប្រើប្រាស់​ឧបករណ៍​នុយក្លេអ៊ែរ និង​វិទ្យុសកម្ម​ហើយ​និង​កាត់បន្ថយ​ការ​ស្តុក​ទុក​ឧបករណ៍​នុយក្លេអ៊ែរ​ទាំងនោះ​ដើម្បី​ធ្វើ​កុំ​ឲ្យ​គេ​លួចបាន​៕

សូមចុចត្រង់នេះដើម្បីមើល VOA


© រក្សាសិទ្ធិដោយ thmeythmey.com