ពីនេះ ពីនោះ
ដើម​ទឹកដោះ​, ទឹកដោះ​ព្រៃ​អាច​យក​ធ្វើជា​ឱសថ​ប្រឆាំង​រោគ​រាក​មួល​
05, Apr 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ដើម​ទឹកដោះ ឬ ទឹកដោះ​ព្រៃ គឺជា​ឈ្មោះ​គុម្ពព្រឹក្ស ឬ​ចុ​ល្ល​ព្រឹក្ស​មួយ​ប្រភេទ ដែលមាន​កម្ពស់ ពី​១ ទៅ​២ ម៉ែត្រ​។ រុក្ខជាតិ​នេះ មាន​ដុះ​នៅក្នុង​ព្រៃស្រោង​លើដី​ខ្សាច់ នៃ​ប្រទេស​ឥណ្ឌូចិន ដូចជា កម្ពុជា លាវ វៀតណាម​ខាងត្បូង និង ថៃ​។​



​ដើម​ទឹកដោះ​, ទឹកដោះ​ព្រៃ ជា​ប្រភេទ​រុក្ខជាតិ​ដែលមាន​ផ្កា​ពណ៌​ស អាច​ស្រុះ​បរិភោគបាន នៅពេល​មាន​គ្រោះ​ទុរ្ភិក្ស ឬ​នៅ​ក្នុងសម័យ​សង្គ្រាម​ដែល​មិនមាន​អាហារ​ហូប​គ្រប់គ្រាន់​។ ជា​ប្រភេទ​ឈើ ដែលមាន​ពណ៌​ស វិជ្ឈមាត្រ ប្រហែល ១០​ស​.​ម ហើយ​គេ​អាចយ​កមក​ធ្វើ​របស់​ប្រើប្រាស់​ក្នុងផ្ទះ និង​ក្នុង​ការបូជា ដើម​ទឹកដោះ ឬ ទឹកដោះ​ព្រៃ ត្រូវបាន គ្រូ​ផ្សំ​ថ្នាំបុរាណ ចាត់ទុក​រុក្ខជាតិ​នេះ ជាដើម​ឱសថ​ប្រឆាំង​រោគ​រាក​មួល និង​យក​ស្លឹក​ប្រើ​សម្រាប់​ព្យាបាល​ក្មេងៗ ។ សម្រាប់​មនុស្ស​ចាស់ គេ​ស្ងោរ​ដើម សំបក និង​ឫស ឲ្យ​ផឹក ពេលខ្លះ​អាច​ត្រាំ​ស្រាស ក៏បាន​ដែរ​។​

 [​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]


© រក្សាសិទ្ធិដោយ thmeythmey.com