កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ប៉ះ​ជាមួយ Bradley លើក​ទី​បី​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​
09, Apr 2016 , 8:19 am        
រូបភាព
ដោយ:
 
​បន្ទាប់ពី​បាត់​មុខ​មួយរយៈ​នៅលើ​សង្វៀន​ក្រោយពី​ចាញ់​កីឡាករ Floyd Mayweather ដោយ​ពិន្ទុ​ទាំង​ចម្រូងចម្រាស​កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៥ នៅលើ​សង្វៀន MGM Grand Arena ស្តេច​ប្រដាល់​សញ្ជាតិ ហ្វីលីពីន Manny Pacquiao នឹងធ្វើ​ការប្រកួត​ជាមួយ​កីឡាករ Timothy Bradley នា​ព្រឹក​ថ្ងៃទី​១០ ខែមេសា នេះ នៅក្នុង​ទីក្រុង​ឡា​វេ​ហ្គាស​(Las Vegas) សហរដ្ឋអាមេរិក​។

 
​មុននឹង​ប្រកាស​ចូលនិវត្តន៍ ដើម្បី​បញ្ចប់​អាជីព​របស់ខ្លួន ស្តេច​ប្រដាល់សកល សញ្ជាតិ ហ្វីលីពីន Manny Pacquiao រូបនេះ ត្រូវ​ជួប​ប្រកួត​ជាមួយ Timothy Bradley នា​ព្រឹក​ថ្ងៃទី​១០ ខែមេសា​ឆ្នាំ​២០១៦ ចុង​សប្តាហ៍​នេះ នៅ​ទីក្រុង​ឡា​វេ​ហ្គាស (Las Vegas) សហរដ្ឋអាមេរិក លើស​ង្វៀន MGM Grand Arena ដែលជា​សង្វៀន​ដែល​រូបគេ​បាន​ចាញ់​កីឡាករ Floyd Mayweather ទាំង​ចម្រូងចម្រាស​។​
 
Manny Pacquiao ធ្លាប់បាន​យកឈ្នះ​លើ​កីឡាករ​សញ្ជាតិ អាមេរិក Timothy Bradley រូបនេះ​ម្តង​រួចមកហើយ ក្នុងជំនួប​សងសឹក កាលពី​ឆ្នាំ​២០១៤ នៅ​ប្រទេស​ចិន​។ ហើយ​រូបគេ​ជា​កីឡាករ តែមួយគត់ ដែល​ធ្វើ​ឲ្យ Bradley ស្គាល់​រសជាតិ​ចាញ់​សម្រាប់​ការប្រកួត​របស់គេ ៣៥​ដង​។​
 
​កីឡាករ​និម្មិត​រូប​របស់ ហ្វីលីពីន Manny Pacquiao  មាន​អាយុ​៣៧​ឆ្នាំ ធ្លាប់​ឆ្លងកាត់​ការប្រកួត​ចំនួន​៦៥​ដង ឈ្នះ​៥៧​ដង ស្មើ​២​ដង ចាញ់​៦​ដង និង​ផ្តួល​គូប្រកួត​សន្លប់​៣៨​ដង ខណៈ​កីឡាករ​វ័យ​៣៥​ឆ្នាំ សញ្ជាតិ​អាមេរិក Timothy Bradley ធ្លាប់​ឆ្លងកាត់​ការប្រកួត​ចំនួន​៣៥​ដង ឈ្នះ​៣៣​ដង ស្មើ​១​ដង ចាញ់​១​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​នៅលើ​សង្វៀន​បាន​១៣​ដង​៕
 

Tag:
 ប្រដាល់សកល​
  Pacquiao
  Bradley
© រក្សាសិទ្ធិដោយ thmeythmey.com