ជាតិ
អាជ្ញាធរ​ហាម​មិន​ឲ្យ​មេធាវី​ចូលជួប​លោក អ៊ុំ សំអាន​
11, Apr 2016 , 11:49 am        
រូបភាព
ដោយ:
 
​មេធាវី​ការពារ​ក្តី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​ដែល​ការ​ពារ​ក្តី​ឲ្យ​លោក អ៊ុំ សំអាន គឺ​លោក ជូ​ង ជូ​ងី និង​លោក សំ សុគង់ បាន​ចាក​ចេញពី​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ហើយ​នៅ​ម៉ោង​ជិត ១២ នេះ បន្ទាប់ពី​អាជ្ញាធរ ហាម​មិន​ឲ្យ​លោក​មេធាវី​ទាំងពីរ​ចូលជួប​កូនក្តី​របស់​ពួកលួន​។​


 
​លោក ជូ​ង ជូ​ងី បាន​ថ្លែងថា មូលហេតុ​ដែល​លោក និង​មេធាវី សំ គង់ ព្យាយាម​ចូលជួប​កូនក្តី​របស់ខ្លួន នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​លោក អ៊ុំ សំអាន​។  លោក​ថា អាជ្ញាធរ​បដិសេធ ក្រោម​ហេតុផល​ថា សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​លោក អ៊ុំ សំអាន​។ លោក ជូ​ង ជូ​ងី ចាត់ទុក​ការហាមឃាត់​ពួកខ្លួន មិន​ឲ្យ​ជួប​លោក អ៊ុំ សំអានថា ជាសកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​កូនក្តី​៕

Tag:
 ជូ​ង ជូ​ងី​
  អ៊ុំ សំអាន​
© រក្សាសិទ្ធិដោយ thmeythmey.com