ជាតិ
លោក ឃឹម ប៊ុនសុង រំពឹងថា អង្គរសង្ក្រាន្ត​ឆ្នាំនេះ នឹងមានមនុស្ស​ចូលរួម​ជាង១លាននាក់
14, Apr 2016 , 8:05 am        
រូបភាព
ដោយ: ថ្មីៗ
អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង បានព្យាករថា មនុស្ស​ជាង​១លាននាក់នឹង​ចូលរួម​ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនារយៈពេល​៤​ថ្ងៃពេញ​នា​ឆ្នាំ​នេះ។



ការលើក​ឡើង​របស់​លោក ឃឹម ប៊ុន​សុង គឺផ្អែក​ទៅ​លើការកើន​ឡើង​ជាបន្តបន្ទាប់នូវចំនួន​ភ្ញៀវទេសចរ បើគិត​ចាប់​តាំងពី​ការ​ចាប់ផ្តើម​នូវព្រឹត្តិការណ៍អង្គរសង្រ្កាន្តកាលពីឆ្នាំ​២០១៣ នាឱកាសបុណ្យ​ចូល​ឆ្នាំ ដោយចាប់ពី​ជិត១៨ម៉ឺននៅឆ្នាំ​២០១៣ ឡើង​ដល់ជាង២៥ម៉ឺន​នៅ​ឆ្នាំ​២០១៤ និងជិត១លាននាក់នៅឆ្នាំ​២០១៥។

លោកអភិបាល​ខេត្ត បានកត់​សម្គាល់​ផង​ដែរថា ភ្ញៀវទេសចរ​បាន​ក្លាយ​ជាឃោសនិក​ដ៏សំខាន់ពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បី​ទាក់ទាញអ្នក​ផ្សេង​ឲ្យមកទស្សនា​តំបន់អង្គរ​ខេត្តសៀមរាប។

ថ្លែងនាពិធី​បើក​កម្ម​វិធីអង្គរសង្ក្រាន្ត​នាព្រឹក​ថ្ងៃទី១៤ ខែមេសា នេះផងដែរ លោក ហ៊ុន ម៉ានី ប្រធាន​សហភាពយុវជន​កម្ពុជា បាន​បញ្ជាក់ថា ព្រឹត្តិការណ៍អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ មាន២២កម្មវិធីផ្សេងៗគ្នា៕

Tag:
 ចូល​ឆ្នាំខ្មែរ
  អង្គរសង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com