ជាតិ
រថភ្លើងបុក​រថយន្ត​បណ្តាល​ឲ្យ​របួស​៦នាក់នៅកំណាត់​ផ្លូវ​ជាតិ​លេខ​៣
14, Apr 2016 , 5:58 pm        
រូបភាព
ដោយ: ថ្មីៗ
ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍មួយ​រវាងរថភ្លើង និង​រថយន្ត បាន​កើត​ឡើង​កាលពីព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា នេះ នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ៣ ចំណុច​ផ្លូវ​រថភ្លើង​នៅ​ភូមិ​សាស្ត្រ​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។



បើតាម​ការផ្សាយ​របស់​គេហទំព័រ​អគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ គ្រោះ​ថ្នាក់នេះ បណ្តាល​មនុស្ស​៦នាក់​របួស ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​នៃគ្រោះ​ថ្នាក់ បាន​កើត​ឡើង​ដោយសារតែ​រថយន្ត RX300 បើក​ឆ្លង​កាត់​លើ​ផ្លូវ​រថភ្លើង ខណៈ​ដែល​រត់​ភ្លើង​កំពុង​ឆ្លងកាត់​៕



© រក្សាសិទ្ធិដោយ thmeythmey.com