ពីនេះ ពីនោះ
តើពាក្យ «រឺ, ឬ» មួយណាត្រូវ?
× មនុស្សភាគច្រើនប្រើពាក្យទាំងពីរនេះដោយមិនដឹងថា មួយណាខុស មួយណាត្រូវឡើយ។ អ្នកខ្លះអះអាងថាអាចប្រើបានទាំងពីរ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យដែលត្រឹមត្រូវ គឺសរសេរជា «ឬ» មានន័យថា ជាពាក្យនិបាតសម្រាប់និយាយដោយសេចក្តីសង្ស័យ, មិនប្រាកដ, មិនដាច់ស្រេច, មិនអស់មិនហើយ។ ឧទាហរណ៍៖ មិនមែនឬ?, មិនដែរឬ?, មាសឬប្រាក់?, ឬក៏, ឬថា, ឬទេ?, ឬអ្វី?,....៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com