កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ​ចាប់ផ្តើម​ពង្រឹង​មន្ត្រី​ខ្លួន​ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១
19, Apr 2016 , 5:34 pm        
រូបភាព
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រកួត​កីឡា​ថ្នាក់ជាតិ​លើក​ទី​១ ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។ នេះ​បើ​យោងតាម​សេចក្តី​ជម្រាបជូន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​១៩ ខែមេសា នេះ​។​



​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រកួត​កីឡា​ថ្នាក់ជាតិ​លើក​ទី​១ ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនី គ្រូបង្វឹក​អាជ្ញាកណ្តាល សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។ ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀម​ចំ​សិក្ខាសាលា​មួយ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ជាតិ ដើម្បី​ព​ន្លឿ​ន និង​អភិវឌ្ឍន៍​វិស័យ​អប់រំ​កាយ និង​កីឡា ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២ ខែឧសភា ខាងមុខនេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។

​សិក្ខាសាលា​ស្តីពី​ការអភិវឌ្ឍ និង​ការត្រៀម​លក្ខណៈ​រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នេះ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ ឬ​អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​ការងារ​អប់រំ​កាយ និង​កីឡា​ចំនួន​មួយរូប និង​ប្រធានការិយាល័យ ឬ​អនុប្រធាន​ការិយាល័យ​អប់រំ​កាយ និង​កីឡា​ចំនួន​ពីររូប​។ សម្រាប់​ការចំណាយ​ក្នុង​ការចូលរួម​សិក្ខាសាលា​នេះ​ជា​បន្ទុក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា រាជធានី ខេត្ត​៕  


Tag:
 ​ក្រសួង​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com