កីឡាជាតិ
ជាតិ
ខេត្តកំពង់ឆ្នាំង​ស្វាគមន៍​យុវជន​បឹងកេត ខណៈ​ក្រុម​នៅ​លី​ក​កំពូល​ចំនួន​៥​ជួប​ក្រុម​ឡើង​ពី​វគ្គ​ជម្រុះ​
20, Apr 2016 , 9:19 am        
រូបភាព
ដោយ:

 
​ការប្រកួត​តាម​ពូ​ល​នៃ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ បាន​ឈានដល់​សប្តាហ៍​ទី​៣ ហើយ ស​ម្រា​បា់​ការប្រកួត​នៅ​ថ្ងៃ​ពុធ ទី​២០ ខែមេសា នេះ ដោយមាន​ជំនួប​៣​គូ​នៅក្នុង​ពូ​ល A និង​៣​គូ​នៅក្នុង​ពូ​ល B​។ ខេត្តកំពង់ឆ្នាំង ស្វាគមន៍ ក្រុមយុវជន​បឹងកេត​កំពង់ចាម ខណៈ​ក្រុម​ចំនួន​៥​នៅ​ក្របខណ្ឌ​កំពូល​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ជួប​ក្រុម​ឡើង​មកពី​វគ្គ​ជម្រុះ​បឋម​។​


 
​ក្នុង​ពូ​ល A ជា​ជំនួប​រវាង​ក្រុម​ដែល​ឡើង​មកពី​វគ្គ​ជម្រុះ​បឋម​ដូចគ្នា ដោយ​ខេត្តកំពង់ឆ្នាំង នឹង​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ យុវជន​បឹងកេត​កំពង់ចាម ក្រោយពី​យក​ស្មើ​ជាមួយ​ក្រុម​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ២-២ កាលពី​សប្តាហ៍​ទីមួយ​។

​ចំណែក​នៅក្នុង​ពូ​ល A ដដែល ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​លេខ​២​ក្នុង​ពូ​ល A នៃ​វគ្គ​ជម្រុះ​បឋម ខេត្តកណ្តាល នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បើក​កីឡដ្ឋាន​របស់ខ្លួន​លើកដំបូង​ស្វាគមន៍​ក្រុម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​។
 
​នា​ការប្រកួត​ក្នុង​ពូ​ល B ពហុ​កីឡដ្ឋាន​ជាតិ នឹង​ក្លាយជា​ទីតាំង​នៃ​ជំនួប​រវាង​ក្រុម​បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី និង​ក្រុម​លេខ​២ ពូ​ល B នៃ​វគ្គ​ជម្រុះ​បឋម ខេត្តព្រៃវែង ខណៈ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ជាទី​តាំង​នៃ​ជំនួប​រវាង​ក្រុម ក្រសួងការពារជាតិ និង​ក្រុម​លេខ​១​ពូ​ល F នៃ​វគ្គ​ជម្រុះ​បឋម ខេត្តស្ទឹងត្រែង​។ ចំណែក​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជួប​ក្រុម​លេខ​២​ពូ​ល C ដែល​ឡើង​ពី​វគ្គ​ជម្រុះ​បឋម កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ នៅ​កីឡដ្ឋាន​ជាតិ​៕     
 
​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃទី​២០ ខែមេសា នេះ​៖
​ពូ​ល A៖
-​ម៉ោង​៣:៣០-​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប ខេត្តកណ្តាល នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​
-​ម៉ោង​១៨:០០-​ព្រះខ័ន​រាជ​ស្វាយរៀង ជួប កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​
-​ម៉ោង​៣:៣០-​ខេត្តកំពង់ឆ្នាំង ជួប យុវជន​បឹងកេត​កំពង់ចាម នៅ​កីឡដ្ឋាន​ខេត្តកំពង់ឆ្នាំង​
​ពូ​ល B៖
-​ម៉ោង​៣:៣០-​បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី ជួប ខេត្តព្រៃវែង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
-​ម៉ោង​៣:៣០-​ក្រសួងការពារជាតិ ជួប ខេត្តស្ទឹងត្រែង នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​
-​ម៉ោង​១៨:០០-​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជួប កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​


Tag:
 Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com