កីឡាជាតិ
ជាតិ
គ្រូបង្វឹក​អេ​ស្ប៉ា​ញ លោក Oriol Mohedano ចាក​ចេញពី​ភ្នំពេញ​ក្រោ​ន​
20, Apr 2016 , 2:05 pm        
រូបភាព
ដោយ:
 
​លោក Oriol Mohedano ដែល​ទើបតែ​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី និង​បាន​ចុះ​កុងត្រា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​រយៈពេល​មួយឆ្នាំ ជំនួស​លោក Sam Schweingruber បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប​ភ្នំពេញ​ក្រោ​ន​នៅ​ថ្ងៃទី​២០ មេសា នេះ​ដោយ​មានការ​ព្រមព្រៀងគ្នា​។ នេះ​បើ​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​។

 
​លោកគ្រូ​បង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ Oriol ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ថ្មី​ប្រចាំ​ក្លិប​ភ្នំពេញ​ក្រោ​ន ជំនួស​លោក Sam Schweingruber ដែល​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់ពី លោក បាន​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ​ក្នុងការ​បង្វឹក​កូនក្រុម​ក្នុង​ក្លិប​ភ្នំពេញ​ក្រោ​ន​តាំងពីដើម​ខែមករា​កន្ល​ង​ទៅ បានសម្រេច​ចិត្ត​ចាក់​ចេញពី​ក្លិប​នៅ​ថ្ងៃទី​២០ ខែមេសា នេះ មុន​ថ្ងៃ​កុងត្រា​ដែល​លោក​បាន​ចុះ​នាពេល​កន្លងមក​។ 
 
​គេ​ទំព័រ​នេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​ក្លិប​ភ្នំពេញ​ក្រោ​ន​សូម​អរគុណ​ដល់​លោកគ្រូ Oriol Mohedano នៅ​ការខិតខំ​ណែនាំ និង​ហ្វឹកហាត់​កីឡាករ​តាំងពី​បាន​ចូលរួម​ជាមួយ​ក្លឹប​ពី​ដើមខែ​មករា​កន្លងទៅ​។ លោកគ្រូ Oriol បានសម្រេច​ចិត្ត​ចាកចេញ​ដោយ​មានការ​ព្រមព្រៀងគ្នា​នៅថ្ងៃនេះ បាន​បំពេញភារកិច្ច​យ៉ាង​ល្អ​ក្នុងការ​ដឹកនាំ​ក្លឹប​ភ្នំពេញ​ក្រោ​ន​ក្នុងកំឡុងពេល​ដែល​លោកគ្រូ​បង្គោល​ក្លឹប Sam Schweingruber ជួប​គ្រោះថ្នាក់​ចរាចរណ៍​»​។​
 
​គួរ​បញ្ជាក់ថា លោក Oriol Mohedano មាន​ស្រុកកំណើត​នៅឯ​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ បច្ចុប្បន្ន​លោក​មាន​វ័យ​២៩​ឆ្នាំ និង​ជា​គ្រូ​ដែល​កាន់ UEFA A-License ជាមួយនឹង​បទពិសោធន៍​ជាច្រើន​នៅ​អេ​ស្ប៉ា​ញ ស្វី​ស និង​ហ្វាំ​ង​ឡង់​ផងដែរ មុននឹង​មកកាន់​ដំណែង​នៅ​អាស៊ី​ជា​លើក ដំបូង​ជាមួយនឹង​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ ក្នុង​ក្លឹប​ភ្នំពេញ​ក្រោ​ន​៕

Tag:
 បាល់ទាត់​
 ​ភ្នំពេញ​ក្រោ​ន​
  Oriol
© រក្សាសិទ្ធិដោយ thmeythmey.com