ពីនេះ ពីនោះ
តើ​ពាក្យ «​អ​វិ​ហឹ​ង្សា និង អវិហិង្សា​» មួយណា​ត្រូវ​?
21, Apr 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​ប្រើពាក្យ​ទាំងពីរ​នេះ​ដោយ​មិនដឹងថា មួយណា​ខុស មួយណា​ត្រូវ​ឡើយ​។ អ្នកខ្លះ​សរសេរថា «​អ​វិ​ហឹ​ង្សា​» ចំណែក​សាធារណជន​ខ្លះ​សរសេរថា «​អវិហិង្សា​» ហើយក៏​មិន​ប្រាកដ​ចំពោះ​ខ្លួនឯង​ថា​ពាក្យ​មួយណា​ត្រឹមត្រូវ​នោះដែរ​។​



​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​អវិហិង្សា​» មិនមែន «​អ​វិ​ហឹ​ង្សា​» នោះទេ​។ ពាក្យ​ថា «​អវិហិង្សា​» នេះ​មាន​ថ្នាក់​ពាក្យ​ជា​នាម មានន័យថា ការមិន​បៀតបៀន​គេ​, ការមិនធ្វើ​គេ​ឲ្យ​បាន​សេចក្ដី​ទុក្ខលំបាក​, ការមិនធ្វើ​ទុក​បុក​ម្នេញ​គេ​។ ឧទាហរណ៍ មនុស្ស​ត្រូវ​ប្រើ​សត្វពាហនៈ​ដោយ​អវិហិង្សា​, អវិហិង្សា​ជា​ធម៌​សំខាន់​របស់​មនុស្ស​។

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com